អដ្ឋកថាវេស្សភូពុទ្ធវង្សទី ២១
វេស្សភូពុទ្ធវង្សទី ២១ បន្ទាប់អំពីសម័យព្រះសិខីសម្មាសម្ពុទ្ធ កាលសាសនារបស់ព្រះអង្គ អន្តរធានហើយ មនុស្សដែលមានអាយុ ៧ ម៉ឺនឆ្នាំ ក៏ថយចុះដោយលំដាប់ រហូតមានអាយុ ១០ ឆ្នាំ ហើយចម្រើនឡើង រហូតដល់មានអាយុរាប់មិន បាន រួចក៏ថយចុះដោយលំដាប់ រហូតនៅសល់ ៦ ម៉ឺនឆ្នាំ កាលនោះ ព្រះសាស្តា ព្រះនាមវេស្សភូ ទ្រង់ឈ្នះព្រះហបឫទ័យ ទ្រង់គ្របសង្កត់នូវលោក ទាំងពួង ជាអ្នកកើតឯង ទ្រង់កើតឡើងក្នុងលោក ទ្រង់បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងព្រះ ឧទររបស់ព្រះនាងយសវតី ដែលជាអ្នកមានសីល ជាអគ្គមហេសីរបស់ព្រះបាទ សុប្បតីតៈ ដែលជាទីកោតក្រែង ( របស់មហាជន ) ក្នុងអនោមនគរ គ្រប់កំណត់ទសមាស ក៏ប្រសូតចាកព្រះឧទររបស់ព្រះជននី ក្នុងអនោមរាជឧទ្យាន ។ កាលប្រសូត ញ៉ាំងជនឲ្យត្រេកអរ ទ្រង់បន្លឺដូចគោឧសភ ព្រោះហេតុនោះ ក្នុងថ្ងៃថ្វាយព្រះនាម ទើបព្រះញាតិវង្សានុវង្សថ្វាយព្រះនាម ថា វេស្សភូ ព្រោះទ្រង់បន្លឺសីហនាទដូចគោឧសភ ។ ទ្រង់គ្រងរាជ្យ ជា ឃរាវាសវិស័យអស់ ៦ ពាន់ឆ្នាំ មានប្រាសាទ ៣ ឈ្មោះរុចិ ១ សុរុចិ ១ និង រតិវឌ្ឍនៈ ១ មានស្រីស្នំ ៣ ម៉ឺននាក់ មានព្រះនាងសុចិត្តាទេវីជាប្រធាន ។ កាលព្រះសុប្បពុទ្ធកុមារ ឱរសរបស់ព្រះនាងសុចិត្តាទេវីប្រសូត ព្រះ ។ ពោធិសត្វឃើញនិមិត្ត ៤ ទ្រង់ប្រពាតព្រះរាជឧទ្យានដោយ-វមាស ទ្រង់ ទទួលសំពត់កាសាវៈ ដែលទេវតាថ្វាយ ទ្រង់ព្រះផ្នួស ។ បុរស ៧ ម៉ឺន ក៏ បួសតាម ។ លំដាប់នោះ ព្រះពោធិសត្វដែលបព្វជិតទាំងនោះចោមរោមហើយ ទ្រង់បំពេញព្យាយាមអស់ ៦ ខែ ក្នុងថ្ងៃវិសាខបុណ្ណមី សោយមធុបាយាស ដែលភីលៀងឈ្មោះសិរិវឌ្ឍនា ដែលប្រាកដខ្លួនក្នុងសុចិត្តនិគមថ្វាយ ទ្រង់ សម