កកុសន្ធពុទ្ធវំសោ
កក្កុសន្ធពុទ្ធវង្សទី ២២ ក្នុងកាលជាក្រោយ នៃព្រះវេស្សភូសម្ពុទ្ធមក មាន ព្រះសម្ពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ប្រសើរជាងពួកសត្វទ្វេបាទ មាន គុណរាប់មិនបាន គេគ្របសង្កត់បានដោយកម្រ ព្រះអង្គរម្លើងនូវ ភពទាំងពួង ដល់នូវបារមីដោយចរិយា ហើយសម្រេចនូវ ពោធិញ្ញាណដ៏ឧត្តម ដូចសីហៈទម្លាយនូវទ្រុង ។ កាលព្រះកក្កុសន្ធៈ ជាលោកនាយក ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ មានពួក បរិស័ទចំនួន ៤ ម៉ឺនកោដិ បានត្រាស់ដឹងក្នុងគ្រាដំបូង ។ ព្រះ កក្កុសន្ធៈ ទ្រង់ធ្វើនូវវិកុព្វនបាដិហារ្យជាគូៗ ព្ធដ៏អាកាស ញ៉ាំង ទេវតា និងមនុស្ស ៣ ម៉ឺនកោដិឲ្យត្រាស់ដឹង ( នេះជាការត្រាស់ដឹង ទី ២ ) ។ ក្នុងការប្រកាសនូវចតុស្សច្ចធម៌ នៃព្រះពុទ្ធនោះ មានមនុស្ស ទេវតា និងយក្ខត្រាស់ដឹងនូវធម៌ គេមិនអាចរាប់បាន ( នេះជាការត្រាស់ដឹងទី ៣ ) ។ ព្រះមានជោគ ព្រះនាមកក្កុសន្ធៈ មានសាវកសន្និបាតតែមួយដង សុទ្ធតែជាព្រះខីណាស្រព មិនមាន មន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ សាវកសមាគមក្នុង កាលនោះ មានពួកព្រះខីណាស្រព ៤ ម៉ឺន ដែលដល់នូវទន្តភូមិ ( ភូមិនៃបុគ្គលអ្នកមានខ្លួនទូន្មានហើយ ) ព្រោះអស់ទៅនៃកិលេសមាន អាសវៈជាដើម ។ សម័យនោះ តថាគតជាក្សត្រឈ្មោះខេមៈ បានថ្វាយទានដ៏ច្រើន ចំពោះព្រះតថាគត និងព្រះសង្ឃជាជិនបុត្ត ។ តថាគតបានចាត់ចែងថ្វាយបាត្រ ចីវរ ថ្នាំបន្តក់ និងដើមឈើអែម ទាំងអស់នេះ ជារបស់ប្រសើរក្រៃពេក ដែលតថាគតប្រាថ្នាហើយ ។ ព្រះមុនីកក្កុសន្ធៈ ជានាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុង ភទ្ទកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹង ចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា ។