អដ្ឋកថាកក្កុសន្ធពុទ្ធវង្សទី ២២

ក្បាលទី 62 · ទំព័រ 730

កក្កុសន្ធពុទ្ធវង្សទី ២២ កាលព្រះវេស្សភូសយម្ភូបរិនិព្វានហើយ កប្បនោះកន្លងទៅ ព្រះទិន្នករ គឺព្រះជិនសម្ពុទ្ធ ក៏មិនកើតឡើងអស់ ២៩ កប្ប ឯក្នុងភទ្ទកប្បនេះ មាន ព្រះពុទ្ធ ៤ ព្រះអង្គកើតឡើងហើយ គឺព្រះកក្កុសន្ធៈ ១ ព្រះកោនាគមនៈ ១ ព្រះកស្សបៈ ១ ព្រះសម្ពុទ្ធនៃយើង ១ ។ ឯព្រះមានព្រះភាគមេត្តេយ្យ នឹង កើតឡើងក្នុងអនាគតកាល ដោយប្រការដូចពោលមកនេះ ទើបកប្បនេះ ព្រះមានព្រះភាគទ្រង់សរសើរថា ជាភទ្ទកប្ប ព្រោះប្រដាប់ដោយការកើត នៃព្រះពុទ្ធ ៥ ព្រះអង្គ ។ ក្នុងព្រះពុទ្ធ ៥ ព្រះអង្គនោះ ព្រះមានព្រះភាគព្រះនាមកកុសន្ធៈ ទ្រង់ បំពេញបារមីទាំងឡាយ ហើយកើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីទីនោះ ហើយ បដិសន្ធិក្នុងគភ៌របស់ព្រាហ្មណីឈ្មោះវិសាខា ជាភរិយាឯកនៃបុរោហិត ឈ្មោះអគ្គិទត្តៈ ដែលជាអ្នកថ្វាយអត្ថ និងធម៌របស់ព្រះបាទខេមង្ករៈ ក្នុង ខេមវតីនគរ ។ សម័យណា ក្សត្រទាំងឡាយ ធ្វើសក្ការគោរពកោតក្រែង បូជាព្រាហ្មណ៍ទាំងឡាយ សម័យនោះ ព្រះពោធិសត្វទាំងឡាយ រមែងកើត ក្នុងត្រកូលព្រាហ្មណ៍ សម័យណា កាលព្រាហ្មណ៍ទាំងឡាយធ្វើសក្ការគោរព កោតក្រែងបូជាក្សត្រទាំងឡាយ សម័យនោះ ព្រះពោធិសត្វទាំងឡាយ ក៏ កើតក្នុងត្រកូលក្សត្រ ។ បានឮថា ក្នុងកាលនោះ ព្រាហ្មណ៍ទាំងឡាយ ត្រូវ ក្សត្រទាំងឡាយធ្វើសក្ការៈ និងគោរពកោតក្រែង ព្រោះហេតុនោះ ទើបព្រះ ពោធិសត្វឈ្មោះកក្កុសន្ធៈ ដែលជាអ្នកមាំទាំក្នុងសច្ចៈ កាលញ៉ាំងម៉ឺនលោក- ធាតុឲ្យកម្រើក ទើបកើតក្នុងត្រកូលព្រាហ្មណ៍ ដែលច្រើនទៅដោយហេតុ ឲ្យកើតសិរីសម្បត្តិ ដែលវឹកវរ ។ បាដិហារ្យដូចពោលមកហើយ ក៏កើតឡើង ។ បន្ទាប់អំពីនោះ លុះកំណត់គ្រប់ទសមាស ក៏ប្រសូតចាកផ្ទៃមាតា ត្រង់ខេមវតីឧទ្យាន ដូចអណ្តាតភ