អដ្ឋកថាកោនាគមនពុទ្ធវង្សទី ២៣

ក្បាលទី 62 · ទំព័រ 746

កោនាគមនពុទ្ធវង្សទី ២៣ ក្រោយអំពីសម័យព្រះមានព្រះភាគកក្កុសន្ធៈ កាលសាសនារបស់ព្រះអង្គ អន្តរធានហើយ កាលសត្វទាំងឡាយកើតមកមានអាយុ ៣ ម៉ឺនឆ្នាំ ព្រះសាស្តា ព្រះនាមកោនាគមនៈ ដែលមានន័យថា បុគ្គលមានឈើផ្ទាត់ពិណ មកជាប្រយោជន៍ដល់អ្នកដទៃ ទ្រង់បានកើតឡើងក្នុងលោក ន័យម្យ៉ាងទៀត ព្រះសាស្តាព្រះនាមកោនាគមនៈ ព្រោះជាទីមកនៃអាភរណមាស កើតឡើង ក្នុងលោក ។ គ្រឿងប្រដាប់ មានមាសជាដើមធ្លាក់ចុះមក ក្នុងកាលដែលព្រះមាន ព្រះភាគអង្គណាកើតឡើង ព្រះមានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា កោនាគមនៈ ដោយន័យរបស់និរុត្តិស្រាស្ត ព្រោះអាទេស ក ជា កោ អាទេស ន ជា ណា លុប ក មួយតួចេញ ក្នុងពាក្យថា កោណាគមនោ នោះ ក្នុងសេចក្តីនេះ អាយុ លោកធ្វើឲ្យវិនាសចុះដោយលំដាប់ តែមិនមែន វិនាសយ៉ាងនេះ គប្បីជ្រាបថា ចម្រើនហើយ វិនាសចុះវិញ ។ សេចក្តីនេះ ដូចម្តេច ក្នុងកប្បនេះបុណ្ណោះ ព្រះមានព្រះភាគកក្កុសន្ធៈ ទ្រង់កើតឡើងក្នុង កាលដែលមនុស្សមានអាយុ ៤ ម៉ឺនឆ្នាំ តែអាយុនោះកំពុងថយចុះដល់ ១០ ឆ្នាំ ហើយចម្រើនឡើង ដល់អាយុរាប់មិនអស់ បន្ទាប់អំពីនោះ ក៏ថយចុះ មកសល់ ៣ ម៉ឺនឆ្នាំ កាលនោះគប្បីជ្រាបថា ព្រះមានព្រះភាគកោនាគមនៈ ទ្រង់កើតឡើងក្នុងលោក ។ ព្រះពោធិសត្វបំពេញបារមីទាំងឡាយ ហើយកើតក្នុងស្ថានសួគ៌ជាន់ តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងផ្ទៃរបស់ព្រាហ្មណី ឈ្មោះឧត្តរា ជា អ្នកប្រសើរដោយគុណ មានរូបជាដើម ជាភរិយារបស់យញ្ញទត្តព្រាហ្មណ៍ ក្រុងសោភវតី គ្រប់កំណត់ទសមាស ក៏ប្រសូតចាកផ្ទៃរបស់ព្រះជននី ក្នុង សុភវតីឧទ្យាន កាលព្រះពោធិសត្វប្រសូត ភ្លៀងមាសក៏ធ្លាក់ចុះមកពេញ ជម្ពូទ្វីប ព្រោះហេតុដែលទ្រង់ជាទីមកនៃមាស ទើបព្រះញាតិវង្សានុវង្សថ្វាយ ព្