គោតមពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 778

គោតមពុទ្ធវង្សទី ២៥ ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យ តាំងព្យាយាមដល់សម្ពោធិញ្ញាណឧត្តម ។ តថាគតមានចិត្តស្ងប់រម្ងាប់ ត្រូវព្រហ្មអារាធនាហើយក៏ ញ៉ាំង ធម្មចក្កឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ ១៨ កោដិ បានត្រាស់ដឹង គ្រាដំបូង ។ លំដាប់តទៅ កាលតថាគត សម្តែងធម៌ដទៃទៀត ក្នុងការប្រជុំនៃពួកមនុស្ស និងទេវតា ការត្រាស់ដឹងគ្រាទី ២ គេ មិនគប្បីពោលដោយការរាប់បានឡើយ ។ ឥឡូវនេះ តថាគតបាន ទូន្មានកូនរបស់តថាគតក្នុងទីនេះ ការត្រាស់ដឹងគ្រាទី ៣ បុគ្គល មិនគប្បីពោលដោយការរាប់បានឡើយ ។ ការប្រជុំសាវ័ករបស់ តថាគត អ្នកស្វែងរកគុណដ៏ប្រសើរ មានតែមួយដង គឺប្រជុំពួកភិក្ខុ ១២៥០ របស់តថាគត ។ តថាគតរុងរឿង មិនមានមន្ទិល ទៅក្នុងកណ្តាលនៃសង្ឃ ឲ្យសេចក្តីប្រាថ្នាទាំងពួង គឺបុគ្គលប្រាថ្នា ហើយ ដូចជាកែវមណី ដែលអាចឲ្យសម្រេចសេចក្តីប្រាថ្នាគ្រប់ យ៉ាង ។ តថាគតប្រកាសសច្ចៈទាំង ៤ ដើម្បីអនុគ្រោះដល់ពួកស ត្វ ដែលប្រាថ្នានូវផល លះបង់នូវឆន្ទៈក្នុងភព ។ មានពួកសត្វ ២ សែន បានត្រាស់ដឹងធម៌ ការត្រាស់ដឹងរបស់បុគ្គលមួយនាក់ ឬក៏ ២ នាក់ គេមិនអាចរាប់បានឡើយ ។ សម័យនេះ សាសនា នៃតថាគត ជាសក្យមុនី បានផ្សាយទៅ ជាសាសនាដែលទេវតា និងមនុស្សដឹងច្រើន ជាសាសនាស្តុកស្តម្ភមាំមួន រីកសាយភាយ តថាគតបានពិសោធហើយ ដោយប្រពៃ ។ ពួកភិក្ខុជាច្រើនរយ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត តម្កល់មាំគ្រប់រូប តែងតែចោមរោមតថាគត សព្វៗ កាល ។ ក្នុង កាលឥឡូវនេះឯង ពួកភិក្ខុណា លះបង់ភពជារបស់មនុស្ស តែ ភិក្ខុទាំងនោះ មិនទាន់បានអរហត្តផល នៅជាសេក្ខបុគ្គល ពួកភិក្ខុ ទាំងនោះ ត្រូវអ្នកប្រាជតិះដ