ទូរេនិទាន
ព្រោះហេតុដែលលំដាប់ពណ៌នាវង្ស របស់ព្រះសម្ពុទ្ធនៃយើង ហើយ ហេតុនោះ ឥឡូវនេះ នឹងពណ៌នាវង្សព្រះពុទ្ធនៃយើង ដូចតទៅនេះ ក្នុងទូរេនិទាននោះ ព្រះពោធិសត្វនៃយើងធ្វើអធិការក្នុងសម្នាក់របស់ ព្រះពុទ្ធ ២៤ អង្គ មានព្រះពុទ្ធទីបង្ករជាដើម អស់ ៤ អសង្ខេយ្យ និង ១ សែនកប្ប លុះក្រោយសម័យព្រះកស្សបទសពលទៅ មិនមានព្រះពុទ្ធអង្គ ដទៃ វៀរលែងតែព្រះសម្មាសម្ពុទ្ធនៃយើងនេះ ហេតុនោះ ព្រះពោធិសត្វបាន ព្យាករក្នុងសម្នាក់របស់ព្រះពុទ្ធ ២៤ ព្រះអង្គ មានព្រះពុទ្ធទីបង្ករជាដើម ព្រះ ពោធិសត្វនោះ បានសមោធានធម៌ ៨ ប្រការទាំងនេះ អភិនីហារ រមែងសម្រេច ព្រោះសមោធានធម៌ ៨ ប្រការ គឺ មនុស្សត្តំ ភាពជាមនុស្ស ១ លិង្គសម្បត្តិ ភាពជាបុរស ១ ហេតុ មានឧបនិស្ស័យអាចសម្រេចអរហត្តបាន ១ សត្ថារទស្សនំ បានជួបព្រះសាស្តា ១ បព្វជ្ជា បានបួស ជាតាបស ឬភិក្ខុ ១ គុណសម្បត្តិ បាននូវសមាបត្តិ ៨ និង អភិញ្ញាប្រាំ ១ អធិការោ អាចលះបង់ជីវិតដល់ព្រះពុទ្ធ ១ ឆន្ទតា មានឆន្ទៈ ១ ដូច្នេះ ។ ព្រះពោធិសត្វនៃយើង ធ្វើអភិនីហារទៀបបាទាព្រះពុទ្ធទីបង្ករ ហើយ ធ្វើឧស្សាហៈថា បើដូច្នោះ អាត្មាអញនឹងជ្រើសរើសរកពុទ្ធការកធម៌ទាំងឡាយ ពីខាងនេះពីខាងនោះ ហើយបានឃើញពុទ្ធការកធម៌ មានទានបារមីជាដើម ពួកណាថា កាលនោះ តថាគតកំពុងជ្រើសរើស ក៏បានឃើញទានបារមី ជាដំបូង ទើបបានបំពេញបារមីទាំងនោះ រហូតមកដល់អត្តភាពជាព្រះវេស្សន្តរ កាលមកដល់ ក៏មកជួបអានិសង្ស ដែលលោកសរសើរសម្រាប់ព្រះពោធិសត្វទាំងឡាយ ដែលធ្វើអភិនីហារហើយថា និយតពោធិសត្វទាំងឡាយ ដល់ព្រមដោយអង្គគ្រប់យ៉ាង ជា អ្នកទៀងចំពោះពោធិញ្ញាណ សូម្បីអន្ទោលទៅ អស់កាល យូរ រាប់រយកោដិកប្ប ក៏មិនកើតក្នុងអវីចី និងក្នុងលោកន្