អវិទូរេនិទាន

ក្បាលទី 62 · ទំព័រ 784

កាលព្រះពោធិសត្វកំពុងនៅក្នុងស្ថានតុសិត ឈ្មោះថា ពុទ្ធកោលាហល ក៏កើតឡើង ។ ពិតហើយ កោលាហលក្នុងលោក មាន ៣ យ៉ាង គឺកប្បកោលាហល ១ ពុទ្ធកោលាហល ១ ចក្កវត្តិកោលាហល ១ ។ បណ្តា កោលាហលទាំង ៣ នោះ ពួកទេវតាជាន់កាមាវចរ ឈ្មោះលោកព្យូហៈ បានដឹងថា កន្លងទៅមួយសែនឆ្នាំ កប្បនឹងវិនាស ដូច្នេះ ក៏រំសាយសក់យំ យកដៃជូតទឹកភ្នែក ស្លៀកសំពត់ពណ៌ក្រហម កាឡាខ្លួនប្លែកៗ ក្រៃលែង ត្រាច់ទៅក្នុងទឹកដីមនុស្ស ពោលថា អ្នកនិទ៌ុក្ខទាំងឡាយ អ្នកនិទ៌ុក្ខទាំងឡាយ កន្លងទៅមួយសែនឆ្នាំ រាប់អំពីថ្ងៃនេះទៅ កប្បនឹងតាំងឡើង លោកនេះនឹង វិនាស មហាសមុទ្រក៏រីងស្ងួត មហាប្រឹថពីនេះ និងស្តេចភ្នំសិនេរុ នឹងឆេះ វិនាសទៅ សេចក្តីវិនាសនឹងមានដល់ព្រហ្មលោក នែអ្នកនិទុ៌ក្ខ ចូរពួកអ្នក ចម្រើនមេត្តា ករុណា មុទិតា ឧបេក្ខា ចូរបម្រើមាតាបិតា ចូរកោតក្រែង រេមោច្បងក្នុងត្រកូល ដូច្នេះ នេះ ឈ្មោះថា កប្បកោលាហល ។ ឯលោកបាលទេវតាដឹងថា កន្លងទៅ ១០០០ ឆ្នាំ ព្រះសព្វញ្ញូពុទ្ធនឹង កើតឡើងក្នុងលោក ទើបត្រាច់ទៅឃោសនាថា នែលោកនិទុ៌ក្ខ ចាប់ពីនេះ ទៅ ១០០០ ឆ្នាំ ព្រះពុទ្ធនឹងកើតឡើងក្នុងលោក ដូច្នេះ នេះ ឈ្មោះថា ពុទ្ធកោលាហល ។ ពួកទេវតាដឹងថា កន្លងទៅ ១០០ ឆ្នាំ ស្តេចចក្រពត្តិនឹងកើតឡើង ទើបត្រាច់ទៅប្រកាសថា នែលោកនិទុ៌ក្ខ រាប់ពីនេះកន្លងទៅ ១០០ ឆ្នាំ ស្តេចចក្រពត្តិនឹងកើតឡើង នេះ ឈ្មោះថា ចក្រពត្តិកោលាហល ។ បណ្តាកោលាហល ៣ នោះ ទេវតាម៉ឺនចក្កវាឡ ស្តាប់សំឡេង គឺ ដំណឹងពុទ្ធកោលាហល ក៏ប្រជុំគ្នា ដឹងថា សត្វឈ្មោះនោះនឹងបានត្រាស់ ជាព្រះពុទ្ធ ក៏ចូលទៅអារាធនា តែកាលអារាធនា ក៏អារាធនាកាលបុព្វនិមិត្តរបស់សត្វនោះកើតឡើង ។ ក្នុងកាលនោះ ទេវតាទាំងអស់ក្នុងចក្ក