ពុទ្ធបកិណ្ណកកណ្ឌំ

ក្បាលទី 62 · ទំព័រ 840

ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ មានព្រះពុទ្ធ ជា នាយក ៤ ព្រះអង្គ គឺព្រះសម្ពុទ្ធព្រះនាមតណ្ញង្ករៈ ១ មេធង្ករៈ ១ សរណង្ករៈ ១ ទីបង្ករៈ ១ ព្រះជិនស្រីទាំងនោះ ត្រាស់ក្នុងកប្បជាមួយ គ្នា ។ ខាងក្រោយអំពីព្រះពុទ្ធទីបង្ករៈមក ព្រះពុទ្ធជានាយក ព្រះនាមកោណ្ឌញ្ញៈ បានត្រាស់តែមួយព្រះអង្គ ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង ( ចាកសង្សារ ) ។ កប្បជាចន្លោះ នៃព្រះពុទ្ធ ២ ព្រះអង្គនុ៎ះ គឺព្រះពុទ្ធទីបង្ករៈមានព្រះភាគ និងព្រះសាស្តា ព្រះនាមកោណ្ឌញ្ញៈ ជាកប្បគេមិនអាចរាប់បានឡើយ ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈមក មានព្រះពុទ្ធជា នាយក ព្រះនាមមង្គលៈ ( ទ្រង់ត្រាស់ឡើង ) កប្បជាចន្លោះនៃ ព្រះពុទ្ធទាំង ២ ព្រះអង្គនុ៎ះ បុគ្គលមិនអាចរាប់បានឡើយ ។ ព្រះពុទ្ធ ព្រះនាមមង្គលៈ ១ ព្រះសុមនៈ ១ ព្រះរេវតៈ ១ និងព្រះមុនី ព្រះនាមសោភិតៈ ១ ព្រះសម្ពុទ្ធទាំងនោះ មានចក្ខុធ្វើនូវពន្លឺ ( បាន ត្រាស់ឡើង ) ក្នុងកប្បជាមួយគ្នា ។ ខាងក្រោយនៃព្រះសម្ពុទ្ធ ព្រះនាមសោភិតៈមក មានព្រះពុទ្ធព្រះនាមអនោមទស្សីជាមហាមុនី ត្រាស់ឡើងក្នុងលោក កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ អង្គនុ៎ះ គេ មិនអាចរាប់បានឡើយ ។ ព្រះនាយកព្រះនាមអនោមទស្សី ១ ព្រះនាម បទុមៈ ១ ព្រះនាមនារទៈ ១ ព្រះពុទ្ធជាមហាមុនីទាំងនោះ ទ្រង់ធ្វើនូវទីបំផុតនៃងងឹត ( ត្រាស់ឡើង ) ក្នុងកប្បជាមួយគ្នា ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះនាយកព្រះនាម បទុមុត្តរៈ កើតឡើងក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើនឲ្យ ឆ្លងចាកសង្សារ ។ កប្បជាចន្លោះនៃព្រះពុទ្ធទាំងពីរព្រះអង្គនោះ គឺ ព្រះមានជោគ ព្រះនាមនារទៈ និងព្រះសាស្តាព្រះនាមបទុមុត្តរៈ គ