ធាតុភាជនីយកថា
ព្រះមហាគោតម ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វានក្នុង នគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះៗ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែក បានទៅក្រុងវេសាលី មួយចំណែកបានទៅក្រុងកបិលពស្តុ មួយ ចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅក្រុងរាមគ្រាម មួយចំណែកបានទៅក្រុងវេដ្ឋទីបកៈ មួយចំណែកបានទៅក្រុង បាវេយ្យកមល្លៈ ឯព្រះធាតុមួយចំណែកទៀត បានទៅអ្នកក្រុង កុសិនារា ។ ព្រាហ្មណ៍ឈ្មោះទោណៈ បានធ្វើស្តូបបញ្ចុះតុម្ព ( នាឡិ ) ពួកមោរិយជន មានចិត្តជ្រះថ្លា បានធ្វើស្តូបបញ្ចុះព្រះអង្គ ា ( ធ្យូង ) ។ ព្រះស្តូបបញ្ចុះព្រះសារីរិកធាតុ មាន ៨ បើរាប់ តុម្ពចេតិយមួយផង ជា ៩ បើគិតទាំងព្រះស្តូបបញ្ចុះព្រះអង្គាមួយ ទៀត ត្រូវជា ១០ ដែលមហាជនស្ថាបនាទុកក្នុងកាលនោះ ។ ព្រះ ចង្កូម ១ តម្កល់ក្នុងស្ថានត្រៃត្រិង្ស ព្រះចង្កូម ១ តម្កល់ក្នុងនាគបុរី ព្រះចង្កូម ១ នៅក្នុងដែនគន្ធារៈ ព្រះចង្កូម ១ នៅក្នុងដែន កាលិង្គរាជ ។ ព្រះទន្តទាំង ៤០ គត់ ព្រះកេសា និងព្រះលោមា ទាំងអស់ ពួកទេវតារៀងខ្លួន បាននាំទៅមួយៗ កាន់ចក្រវាឡ ទីទៃៗ ។ បាត្រ ឈើច្រត់ និងចីវររបស់ព្រះមានព្រះភាគ តម្កល់ ទុកនៅក្នុងដែនវជីរ ស្បង់ តម្កល់ទុកនៅក្នុងផ្ទះនៃត្រកូល គ្រឿង កម្រាល តម្កល់ទុកនៅក្នុងក្រុងឈ្មោះសីលៈ ។ ធម្មក្រក និង កាយពន្ធ ( វត្ថពន្ធចង្កេះ ) តម្កល់ទុកនៅក្នុងក្រុងបាដលីបុត្រ ឧទ្ទកសាដក តម្កល់ទុកនៅក្រុងចម្បា ព្រះឧណ្ណាលោម ( រោម ចព្ចោម ) តម្កល់ទុកនៅក្នុងដែនកោសល ។ សំពត់កាសាវៈ តម្កល់ទុកក្នុងព្រហ្មលោក ឆ្នួត តម្កល់ទុកក្នុងស្ថានត្រៃត្រិង្ស ស្នាម ព្រះបាទដ៏ប្រសើរ ដែលមិនបាត់ទៅ តម្កល់ទុកលើថ្ម ស