វេមត្តកថា
ព្រះពុទ្ធ ២៥ ព្រះអង្គ ដែលចង្អុលបង្ញាញក្នុងពុទ្ធវង្សនេះ គប្បីជ្រាប ថា មានវេមត្តៈ គឺការផ្សេងគ្នា ៨ យ៉ាង គឺអាយុវេមត្តៈ ១ បមាណវេមត្តៈ ១ កុលវេមត្តៈ ១ បធានវេមត្តៈ ១ រស្មីវេមត្តៈ ១ យានវេមត្តៈ ១ ពោធិវេមត្តៈ ១ បល្លង្កវេមត្តៈ ។ បណ្តាវេមត្តៈទាំងនោះ ឈ្មោះថា អាយុវេមត្ត គឺការប្លែកគ្នានៃអាយុ បានដល់ ព្រះអង្គខ្លះ ព្រះពុទ្ធអង្គខ្លះ មានព្រះជន្មាយុវែង ព្រះពុទ្ធអង្គខ្លះ មានព្រះជន្មាយុខ្លី ។ ពិតហើយ ព្រះពុទ្ធ ៩ អង្គ គឺព្រះពុទ្ធទីបង្ករ ១ ព្រះកោណ្ឌញ្ញៈ ១ ព្រះអនោមទស្សី ១ ព្រះបទុមៈ ១ ព្រះបទុមុត្តរៈ ១ ព្រះអត្ថទស្សី ១ ព្រះ ធម្មទស្សី ១ ព្រះសិទ្ធត្ថៈ ១ ព្រះតិស្សៈ ១ មានព្រះជន្មាយុ ១ សែនឆ្នាំ ។ ព្រះពុទ្ធ ៨ ព្រះអង្គ គឺព្រះពុទ្ធមង្គលៈ ១ ព្រះសុមនៈ ១ ព្រះ សោភិតៈ ១ ព្រះនារទៈ ១ ព្រះសុមេធៈ ១ ព្រះសុជាតៈ ១ ព្រះបិយទស្សី ១ ព្រះផុស្សៈ ១ មានព្រះជន្មាយុ ៩ ម៉ឺនឆ្នាំ ។ ព្រះពុទ្ធ ២ ព្រះអង្គ គឺព្រះពុទ្ធរេវតៈ ១ ព្រះវេស្សភូ ១ មានព្រះជន្ម ាយុ ៦ ម៉ឺនឆ្នាំ ។ ព្រះមានព្រះភាគវិបស្សី មានព្រះជន្មាយុ ៨ ម៉ឺនឆ្នាំ ។ ព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះពុទ្ធសិខី ១ ព្រះកក្កុសន្ធៈ ១ ព្រះ កោនាគមនៈ ១ ព្រះកស្សបៈ ១ មានព្រះជន្មាយុ ៧ ម៉ឺនឆ្នាំ ៤ ម៉ឺនឆ្នាំ ៣ ម៉ឺនឆ្នាំ ២ ម៉ឺនឆ្នាំ តាមលំដាប់ ។ ដោយយុគរបស់ព្រះពុទ្ធទាំងឡាយ ដែលបានសន្សំបុញ្ញសម្ភារ ដែល ប្រកបដោយកម្ម ដែលធ្វើឲ្យអាយុវែង អាយុមិនមានប្រមាណ អាយុវេមត្តៈ របស់ព្រះពុទ្ធ ២៥ អង្គ ។ ឈ្មោះថា បមាណវេមត្ត គឺការប្លែកគ្នានៃប្រមាណ បានដល់ ព្រះពុទ្ធ អង្គខ្លះខ្ពស់ អង្គខ្លះទាប ។ ពិតហើយ ព្រះពុទ្ធទីបង្ករ ១ ព្រះរេវតៈ ១ ព្រះ បិយទស្