ទីដែលព្រះពុទ្ធមិនលះបង់

ក្បាលទី 62 · ទំព័រ 852

ព្រះកក្កុសន្ធសម្ពុទ្ធ មានបល្ល័ងកម្ពស់ ២៦ ហត្ថ ។ ព្រះកោនាគមនសម្ពុទ្ធ មានបល្ល័ង្កកម្ពស់ ២០ ហត្ថ ។ ព្រះកស្សបសម្ពុទ្ធ មានបល្ល័ង្កកម្ពស់ ១៥ ហត្ថ ។ ព្រះគោតមសម្ពុទ្ធ មានបល្ល័ងកម្ពស់ ១៤ ហត្ថ ។ នេះ ឈ្មោះថា បល្លង្កវេមត្តៈ ។ ទាំងនេះឈ្មោះថា វេមត្ត ៨ ។ ទីដែលព្រះពុទ្ធមិនលះបង់ ព្រះពុទ្ធគ្រប់អង្គ ទ្រង់មិនលះបង់ទី ៤ កន្លែង ។ ពិតហើយ ពោធិបល្ល័ង្ក ព្រះពុទ្ធគ្រប់អង្គទ្រង់មិនលះបង់ គឺត្រង់ទីតែមួយនោះឯង ។ ទ្រង់មិន លះបង់ការប្រកាសធម្មចក្រ ត្រង់ឥសិបតនមិគទាយវ័ន ទ្រង់មិនលះបង់ទី ដែលដាក់ព្រះបាទចុះគ្រាដំបូង ក្បែរសង្កស្សនគរ ក្នុងកាលដែលទ្រង់ចុះអំពី ទេវលោក ទ្រង់មិនលះបង់ទីដែលដាក់ជើងគ្រែទាំង ៤ នៃព្រះគន្ធកុដិ ក្នុង វិហារជេតពន តែព្រះវិហារតូចក៏មាន ធំក៏មាន ព្រះវិហារក្តី ព្រះនគរក្តី ទ្រង់ក៏មិនលះបង់ ។