ធម្មតារបស់ព្រះពុទ្ធ

ក្បាលទី 62 · ទំព័រ 853

កាឡុទាយី ១ នេះ ឈ្មោះថា កំណត់សហជាត ។ ដោយនក្ខត្តឫក្ស គឺនក្ខត្តឫក្សឧត្តរាសាឡ្ហ ព្រះមហាបុរស ចុះកាន់ ព្រះឧទរព្រះជននី ទ្រង់ចេញមហាភិន្រេស្កមណ៍ ទ្រង់ប្រកាសធម្មចក្រ ទ្រង់ សម្តែងយមកប្បាដិហារ្យ ។ ដោយនក្ខត្តឫក្សក្នុងខែវិសាខ ទ្រង់ប្រសូតត្រា ស់ដឹង និងបរិបិព្វាន ។ ដោយនក្ខត្តឫក្សខែមាឃ ទ្រង់ប្រជុំសាវ័ក និង ដាក់អាយុសង្ខារ ។ ដោយនក្ខត្តឫក្សខែអស្សុជ ទ្រង់ចុះអំពីទេវលោក នេះ ឈ្មោះថា កំណត់នក្ខត្តឫក្ស ។ ធម្មតារបស់ព្រះពុទ្ធ ឥឡូវនេះ យើងនឹងប្រកាសធម្មតារបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ធម្មតា របស់ព្រះពុទ្ធគ្រប់ព្រះអង្គ មាន ៣០ គឺ ព្រះពោធិសត្វមានភពចុងក្រោយ មានសម្បជញ្ញៈចុះកាន់ព្រះឧទររបស់ ព្រះជននី ១ ព្រះពោធិសត្វទ្រង់គង់ពត់ភ្នែនក្នុងព្រះឧទររបស់ព្រះជននី បែរ ព្រះភក្ត្រទៅខាងមុខ ១ ព្រះជននីរបស់ព្រះពោធិសត្វឈរប្រសូត ១ ព្រះ ពោធិសត្វប្រសូតចាកព្រះឧទរតែក្នុងព្រៃបុណ្ណោះ ១ ព្រះពោធិសត្វដាក់ព្រះបាទ លើដម្បារមាស បែរព្រះភក្ត្រទៅទិសឧត្តរ ឈាន ៧ ជំហាន ទ្រង់ទត ទិសទាំង ៤ បន្លឺសីហនាទ ១ ព្រះមហាសត្វកាលព្រះឱរសប្រសូត ទ្រង់ ឃើញនិមិត្ត ៤ ហើយចេញមហាភិន្រេស្កមណ៍ ១ ព្រះមហាសត្វទ្រង់កាន់ យកទង់ជ័យព្រះអរហន្ត ទ្រង់ព្រះផ្នួស បំពេញព្យាយាមយ៉ាងតិចបំផុត ៧ ថ្ងៃ ១ ទ្រង់សោយមធុបាយាស ក្នុងថ្ងៃដែលទ្រង់សម្រេចសម្ពោធិញ្ញាណ ១ ទ្រង់ប្រថាប់គង់លើសន្ថ័តស្មៅ សម្រេចសព្វញ្ញុតញ្ញាណ ១ ទ្រង់បរិកម្ម អនាបានស្សតិកម្មដ្ឋាន ១ ទ្រង់កម្ចាត់មារ ព្រមទាំងសេនា ១ ក្នុងពោធិបល្ល័ង្កនោះឯង ទ្រង់បាននូវគុណ មានអសាធារណញ្ញាណជាដើម តាំងអំពី វិជ្ជាបី ១ ទ្រង់សម្ងំជិតៗ ពោធិព្រឹក្សអស់ ៧ សប្តាហ៍ ១ មហាព្រហ្មទូល