អំពីអនន្តរាយិកធម៌
ក្បាលទី 62 · ទំព័រ 855
ព្រះពុទ្ធគ្រប់ព្រះអង្គ មានអនន្តរាយិកធម៌ គឺធម៌ដែលមិនធ្វើឲ្យ អន្តរាយ ៤ គឺបុគ្គលណាមួយក៏មិនអាចធ្វើអន្តរាយដល់បច្ច័យ ៤ ដែល គេនាំមកចំពោះដល់ព្រះពុទ្ធទាំងឡាយ ១ បុគ្គលណាមួយក៏មិនអាចធ្វើ អន្តរាយដល់ព្រះជន្មាយុរបស់ព្រះពុទ្ធទាំងឡាយ ១ សមដូចព្រះតម្រាស់ ( ក្នុងវិនយបិដក ចូឡវគ្គ ) ថា អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តី ព្យាយាមសម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជាឱកាស ( គួរធ្វើ បានឡើយ ) ដូច្នេះ ។ បុគ្គលណាមួយ មិនអាចធ្វើអន្តរាយដល់មហាបុរិសលក្ខណៈ ៣២ ប្រការ និងដល់អនុព្យញ្ជនៈ ៨០ ប្រការ ១ បុគ្គល ណាមួយមិនអាចធ្វើអន្តរាយដល់ព្រះពុទ្ធរង្សីបានឡើយ ១ ។ នេះ ឈ្មោះថា អនន្តរាយិកធម៌ ៤ ។