និទានកថា

ក្បាលទី 63 · ទំព័រ 8

ព្រោះកិច្ចពណ៌នាអត្ថនេះ លោកសម្តែងនិទានទាំង ៣ នេះ គឺទូរេនិទាន ១ អវិទូរេនិទាន ១ សន្តិកេនិទាន ១ ជាការដែលអ្នកស្តាប់ ទាំងឡាយ រមែងដឹងច្បាស់ដោយល្អតាំងអំពីផ្តើមរឿង ដូច្នោះ គប្បីជ្រាប ការចែកនិទានទាំងនោះដូចតទៅ កថាមគ្គ តាំងអំពីព្រះមហាពោធិសត្វទ្រង់សន្សំបារមី ទៀបបាទមូល របស់ព្រះទសពលព្រះនាមទីបង្ករ រហូតដល់ទ្រង់កើតក្នុងស្ថានសួគ៌ជាន់តុសិត ឈ្មោះថា ទូរេនិទាន ។ កថាមគ្គ ដែលប្រព្រឹត្តទៅហើយ តាំងអំពីស្ថានសួគ៌ ជាន់តុសិត រហូតដល់សម្រេចសព្វញ្ញុតញ្ញាណត្រង់ពោធិមណ្ឌល ឈ្មោះថា អវិទូរេនិទាន ។ កថាមគ្គ ដែលប្រព្រឹត្តទៅហើយ តាំងអំពីមហាពោធិមណ្ឌល រហូតដល់រឿងដែលកើតឡើងក្នុងបច្ចុប្បន្ន ឈ្មោះថា សន្តិកេនិទាន ។ ក្នុង និទាន ៣ យ៉ាងនេះ ព្រោះទូរេនិទាន និងអវិទូរេនិទាន ជាសព្វសាធារណៈ ហេតុនោះ និទានទាំងនោះ គប្បីជ្រាបដោយពិស្តារតាមន័យដែលពោល ពិស្តារហើយ ក្នុងអដ្ឋកថាជាតកនោះឯង ។ តែក្នុងសន្តិកេនិទាន មានសេចក្តី ផ្សេងចេញទៅ ដូច្នោះ គប្បីជ្រាបកថាដោយសង្ខេបនៃនិទាន ៣ យ៉ាង តាំងអំពីខាងដើមដូចតទៅនេះ ព្រះពុទ្ធជាទីពឹងនៃលោក ជាព្រះពោធិសត្វ បានសន្សំបារមីទៀប បាទមូលរបស់ព្រះមានព្រះភាគព្រះនាមទីបង្ករ ទ្រង់បំពេញបារមី ៣០ តាម សមគួរដល់អភិនីហាររបស់ព្រះអង្គ ទ្រង់ញ៉ាំងបារមី ដែលសន្សំមកដើម្បី សព្វញ្ញុតញ្ញាណឲ្យដល់ទីបំផុត ទ្រង់កើតក្នុងស្ថានសួគ៌ជាន់តុសិត រង់ចាំពេល ដើម្បីបានជាព្រះពុទ្ធ តាំងនៅក្នុងស្ថានសួគ៌ជាន់តុសិតនោះ ដរាបដល់ អាយុក្ខ័យ ចុតិអំពីនោះហើយ ទ្រង់បដិសន្ធិក្នុងត្រកូលសក្យរាជ ទ្រង់បាន ទទួលការចិញ្ចឹមយ៉ាងល្អ ទ្រង់ចម្រើនដោយសិរីដ៏ធំក្រៃលែង ដល់នូវភាព ធំពេញវ័យដោយលំដាប់ លុះព្រះជ