កប្បសព្ទ
កប្ប សព្ទ មកក្នុងវិតក្កៈ ដូចក្នុងប្រយោគជាដើមថា នេក្ខម្មសង្កប្បោ អព្យាបទសង្កប្បោ ត្រិះរិះក្នុងការចេញចាកកាម ត្រិះរិះក្នុងការមិនព្យាបាទ ដូច្នេះ ។ មកក្នុង វិធាន ដូចក្នុងប្រយោគជាដើមថា ចីវរេ វិកប្បំ អាបជ្ជេយ្យ ដល់នូវកិរិយាកំណត់ក្នុងចីវរ ដូច្នេះ ។ អធិប្បាយថា គួរបដិបត្តិតាមទំនៀម យ៉ាងក្រៃលែង ។ មកក្នុង បដិភាគ ដូចក្នុងប្រយោគជាដើមថា សត្ថុកប្បេន វត កិរ ភោ សាវកេន សទ្ធឹ មន្តយមានោ ន ជានិម្ញ ពុទ្ធោអើយ យើងបាន ប្រឹក្សាជាមួយនឹងសាវ័ក ដែលទុកស្មើនឹងព្រះសាស្តាផងតើ ដូច្នេះ ។ ក្នុងបទ នោះ មានអធិប្បាយថា ដូចគ្នានឹងព្រះសាស្តា ។ មកក្នុង បញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា ឥធាយស្មា កប្បោ កប្បមាណពដ៏មានអាយុ … ក្នុងសាសនាន្បេះ១ ដូច្នេះ ។ មកក្នុង កាល ដូចក្នុងប្រយោគជាដើមថា យេន សុទំ និច្ចកប្បំ វិហរាមិ តថាគតនោះឯង តែងនៅអសខ្ញុំកាលជានិច្ច ដូច្នេះ ។ មកក្នុង បរមាយុ ដូចក្នុងប្រយោគជាដើមថា អាកង្ខមាណោ អានន្ទ តថាគតោ កប្បំ វា តិដ្ឋេយ្យ កប្បាវសេសំ វា ម្នាលអានន្ទ ព្រះតថាគត នោះ បើប្រាថ្នានឹងស្ថិតនៅ គប្បីស្ថិតនៅអស់ ១ អាយុកប្ប ឬលើសជាង ១ អាយុកប្បក៏បាន ដូច្នេះ ។ កប្បក្នុងទីនេះ លោកបំណងយកអាយុកប្ប ។ មកក្នុង សមណវោហារ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ បញ្ចហិ សមណកប្បេហិ ផលំ បរិភុញ្ជិតុំ ម្នាលភិកុទាំងឡាយ តថាគតអន្ទុាតភោកុឆានខ្ញុំផ្លែឈើ ដោយសមណកប ៥ យាង ដូច្នោះ ។ មកក្នុង សមន្តភាវៈ ដូចក្នុងប្រយោគជាដើមថា កេវលកប្បំ ជេតវនំ ឱភាសេត្វា ញ៉ាំងវត្តជេតពនឲ្យភ្លឺស្វាងដោយជុំវិញ ដូច្នេះ ។