អន្តរសព្ទ
អន្តរ សព្ទ ក្នុងបទថា ឯត្ថន្តរេ នេះ មកក្នុង ហេតុ ដូចក្នុងប្រយោគ ជាដើមថា នទីតីរេសុ សណ្ឋាណេ សភាសុ រថិយាសុ ច ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរំ ជនទាំងឡាយមកប្រជុំនិយាយគ្នា ទៀបឆ្នេរស្ទឹង ទាំងឡាយផង ក្នុងរោងសម្រាប់សម្រាកផង ក្នុងរោងសម្រាប់ប្រជុំគ្នានិយាយ ផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះ ហេតុអ្វី ដូច្នេះ ។ មកក្នុង ខណៈ ដូចក្នុងប្រយោគជាដើមថា អទ្ទសា ខោ មំ ភន្តេ អញ្ញតរា ឥត្ថី វិជ្ជន្តរិកាយ ភាជនំ ធោវន្តិ បពិត្រព្រះអង្គដ៏ចម្រើន ស្រី ម្នាក់កំពុងលាងភាជន៍បានឃើញខ្ញុំព្រះអង្គ ក្នុងពេល ( ខណៈ ) មានផ្លេកបន្ទោរ អធិប្បាយថា ក្នុងខណៈមានផ្លេកបន្ទោរ ដូច្នេះ ។ មកក្នុងចិត្ត ដូចក្នុងប្រយោគជាដើមថា យស្សន្តរតោ ន សន្តិ កោប ការកម្រើកមិនមានក្នុងចិត្តរបស់ខ្ញុំបុគ្គលណា ដូច្នេះ ។ មកក្នុង ចន្លោះ ដូចក្នុងប្រយោគជាដើមថា អន្តរា ច គយំ អន្តរា ច ពោធឹ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះពោធិព្រឹិក្សផង ដូច្នេះ ។ មកក្នុង កណ្តាល ដូចក្នុងប្រយោគជាដើមថា ន ឧបជ្ឈាយស្ស ភណមានស្ស អន្តរន្តរា កថា ឱបតេតព្វា ឧបជ្ឈាយ៍កំពុងពោល សទ្ធិវិហារិកមិនត្រូវនិយាយស្កាត់ ( ត្រង់កណ្តាល ) ពាក្យនោះឡើយ ដូច្នេះ ។ ក្នុងទីនេះ គប្បីឃើញថា មកក្នុងអត្ថថា កណ្តាលនោះឯង ព្រោះហេតុនោះ ទើបមានសេចក្តីថា ក្នុងរវាងនេះ គឺក្នុងកណ្តាល ។ ពាក្យ នេះ ជាការដែលលោកពោលថា ក្នុងមហាកប្ប ព្រះមានព្រះភាគនៃ យើងជាសុមេធបណ្ឌិត បានធ្វើមហាភិនីហារ ប្រកបដោយអង្គ ៨ ដែល លោកពោលថា ភាពជាមនុស្ស ១ ការដល់ព្រមដោយភេទ ១ ហេតុ ១ ការឃើញ ព្រះសាស្តា ១ បព្វជ្ជា ១ គុណសម្បត្តិ ១ អធិការ ១ ឆន្ទៈ ១