អត្ថរបស់សព្វសព្ទ

ក្បាលទី 63 · ទំព័រ 37

បដិបត្តិយ៉ាងនេះ កុសលធម៌ទាំងឡាយរមែងផ្សាយទៅ ដោយហេតុនោះ ឈ្មោះថា ប្រព្រឹត្តដោយអាយតនចរិយា ។ សូម្បីបដិបត្តិយ៉ាងនេះ ក៏រមែង សម្រេចគុណវិសេស ដោយហេតុនោះ ឈ្មោះថា ប្រព្រឹត្តដោយវិសេសចរិយា ហេតុនោះ ទើបលោកពោលដល់ចរិយា ៨ ដទៃ ។ គប្បីជ្រាបការ សរុបចរិយាទាំងនោះ ក្នុងបាលីទាំងឡាយនោះឯង ។ ដោយហេតុនោះ ទើប លោកពោលថា ពាក្យថា ចរិតំ គឺចរិយាដែលជាបដិបទា មានទាន និង សីលជាដើម សង្គ្រោះចូលក្នុងបារមី ៣០ ។ តែគប្បីជ្រាបថា មិនមានការរួម មគ្គចរិយា និងបត្តិចរិយាក្នុងទីនេះ ព្រោះក្នុងទីនេះ បំណងយកហេតុចរិយា ប៉ុណ្ណោះ ដោយហេតុនោះ ទើបលោកពោលថា សព្វំ តំ ពោធិបចនំ អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ដូច្នេះ ។ សព្វ សព្ទ ក្នុងបទនោះ រមែងប្រាកដក្នុងអត្ថ ៤ យ៉ាង គឺ សព្វសព្វំ ១ អាយតនសព្វំ ១ សក្កាយសព្វំ ១ បទេសសព្វំ ១ ។ ក្នុងអត្ថថា សព្វសព្វំ ដូចក្នុងបទជាដើមថា សព្វេ ធម្មា សព្វាការេន ពុទ្ធស្ស ភគវតោ ញាណមុខេ អាបថមាគច្ឆំ ធម៌ទាំងពួង រមែងមកកាន់គន្លងចំមុខព្រះញាណ របស់ព្រះពុទ្ធមានជោគ ដោយអាការទាំងពួង ដូច្នេះ ។ ក្នុងអត្ថថា អាយតនសព្វំ ដូចក្នុងប្រយោគជាដើមថា សព្វំ វោ ភិក្ខវេទេ សេស្សាមិ តំ សុណាថ ។ កិញ្ច ភិក្ខវេ សព្វំ ចក្ខុព្ចោវ រូប ច ។ បេ ។ មនោ ចេវ ធម្មា ច ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអាយតនៈ ទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចាំស្តាប់នូវអាយតនៈនោះចុះ ។