អត្ថរបស់ពោធិសព្ទ
ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង តើដូចម្តេច គឺភ្នែក ១ រូប ១ ។ បេ ។ ចិត្ត ១ ធម្មារម្មណ៍ ១ ដូច្នេះ ។ ក្នុងអត្ថថា សក្កាយសព្វំ ដូចក្នុងប្រយោគជាដើមថា សព្វំ សព្វតោ សញ្ជានាតិ បុថុជ្ជនសម្គាល់នូវរបស់ផ្សេងគ្នា ថាជារបស់ផ្សេងគ្នាពិត ដូច្នេះ ។ ក្នុងអត្ថថា បទេសសព្វំ ដូចក្នុងប្រយោគជាដើមថា សព្វេសំ វោ សារិបុត្ត សុភាសិតំ បរិយាយេន ម្នាលសារីបុត្រ បើដោយបរិយាយ អ្នកទាំងអស់គ្នាសុទ្ធតែនិយាយត្រូវហើយ ដូច្នេះ ។ ក្នុងទីនេះ គប្បីជ្រាបថា សព្វ សព្ទ ប្រើក្នុងអត្ថថា បទេសសព្វំ ព្រោះលោកបំណងយកការប្រព្រឹត្ត ដែលជាការសន្សំពោធិញ្ញាណ ។ បទថា ពោធិ បានដល់ ដើមពោធិខ្លះ អរិយមគ្គខ្លះ និព្វានខ្លះ សព្វញ្ញុតញ្ញាណខ្លះ ។ ដើមឈើឈ្មោះថា ពោធិ ព្រោះដើមឈើជាទីត្រាស់ដឹងក្នុង អាគតដ្ឋានថា ពោធិរុក្ខមូលេ បឋមាភិសម្ពុទ្ធោ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស និងន័យមួយទៀតថា អន្តរា ច គយំ អន្តរា ច ពោធឹ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះពោធិព្រឹិក្សផង ដូច្នេះ ។ អរិយមគ្គ ឈ្មោះថា ពោធិ ព្រោះអរិយមគ្គជាហេតុត្រាស់ដឹងអរិយសច្ច ៤ ក្នុងអាគតដ្ឋានថា ពោធិ វុច្ចតិ ចតូសុ មគ្គេសុ ញាណំ ញាណ ក្នុងមគ្គ ៤ លោកហៅថា ពោធិ ដូច្នេះ ។ និព្វានឈ្មោះថា ពោធិ ព្រោះនិព្វានជានិមិត្ត ក្នុងអាគតដ្ឋានថា បត្វាន ពោធឹ អមតំ អសង្ខតំ ព្រះមានព្រះភាគ ទ្រង់សម្រេចពោធិ ដែលជា អមតៈ មិនមានបច្ច័យតាក់តែង ដូច្នេះ ។ ព្រះសព្វញ្ញុតញ្ញាណ ឈ្មោះថា ពោធិ ព្រោះព្រះសព្វញ្ញុតញ្ញាណ ជាហេតុត្រាស់ដឹងនូវធម៌ទាំងពួង ដោយអាការទាំងពួង ក្នុងអាគតដ្ឋានថា បប្បោតិ ពោធឹ វរភូរិមេធសោ តថាគតនោះ មានប្រាជ្ញាដ៏ប្រសើរ ប្រៀ