អដ្ឋកថាសង្ខព្រាហ្មណចរិយា
សង្ខព្រាហ្មណចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខព្រាហ្មណចរិយាទី ២ ដូចតទៅនេះ បទថា បុនាបរំ កាត់បទជា បុន អបរំ អធិប្បាយថា មិនមែនអកិត្តិចរិយា នេះតែម្យ៉ាងបុណ្ណោះទេ ដែលពិត តថាគតនឹងពោលសង្ខចរិយាដទៃទៀត ចូរអ្នកស្តាប់ ។ ក្នុងបទដទៃអំពីនេះ ក៏មានន័យនេះដូចគ្នា ។ បទថា សង្ខសវ្ញយោ បានដល់ មានឈ្មោះថាសង្ខៈ ។ បទថា មហាសមុទ្ទំ តរិតុកាមោ បានដល់ បំណងនឹងឆ្លងមហាសមុទ្រដោយសំពៅដើម្បីទៅកាន់សុវណ្ណភូមិ ។ បទថា ឧបគច្ឆាមិ បដ្តនំ បានដល់ ទើបទៅកាន់កំពង់ ឈ្មោះ តាមលិត្តិ ។ ព្រះបច្ចេកពុទ្ធឈ្មោះសយម្ភូ ព្រោះជាអ្នកកើតឯង ព្រោះសម្រេចបច្ចេកពោធិញ្ញាណ ដោយសយម្ភូញាណ ។ ឈ្មោះថា អបរាជិតំ ព្រោះមារទាំងឡាយ មានកិលេសមារជាដើមណាមួយ ឈ្នះមិនបាន អធិប្បាយថា ញាំញី ក្បាលនៃមារ ៣ ។ បទថា តត្តាយ កឋិនភូមិយា បានដល់ លើផែនដីរឹង គ្រោតគ្រាត ពេញទៅដោយក្រួស និងខ្សាច់ដ៏ក្តៅក្នុងរដូវក្តៅ ។ បទថា តំ បានដល់ ព្រះបច្ចេកពុទ្ធអង្គនោះ ។ បទថា ឥមមត្ថំ បាន ដល់ ប្រយោជន៍នេះ គឺដែលនឹងពោលដល់ឥឡូវនេះ មានពាក្យថា ស្រែ បុណ្យនេះជាដើម ។ បទថា វិចិន្តយឹ ព្រះសាស្តាត្រាស់ថា គ្រានោះ តថាគត ជាសង្ខព្រាហ្មណ៍គិតហើយ ។ គប្បីជ្រាបអនុបុព្វីកថាក្នុងរឿងនោះតទៅ ក្នុងអតីតកាល នគរពារាណសីឈ្មោះថា មោឡិនីនគរ ។ កាលព្រះបាទ ព្រហ្មទត្តសោយរាជសម្បត្តិក្នុងមោឡិនីនគរ ព្រះពោធិសត្វជាព្រាហ្មណ៍ ឈ្មោះសង្ខៈ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន ឲ្យតាំងរោងទាន ៦ កន្លែង ក្នុងទីទាំង ៦ គឺត្រង់ទ្វារនគរទាំង ៤ ត្រង់កណ្តាលនគរ ១ ត្រង់ទ្វារផ្ទះរបស់ ខ្លួន ១ លះនូវទ្រព្យរាល់ថ្ងៃ ១ ថ្ងៃ ៦ សែន ញ៉ាំងនូវមហាទានឲ្យប្រព្រឹត្ត ទៅ ដល់បណ្តាយាចក និងអ្នកដំ