អដ្ឋកថាកុរុធម្មចរិយា

ក្បាលទី 63 · ទំព័រ 79

កុរុធម្មចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងកុរុធម្មចរិយាទី ៣ ដូចតទៅ បទថា ឥន្ទបត្ថេ បុរុត្តមេ បានដល់ ក្នុងនគរដ៏ឧត្តម នគរដ៏ប្រសើរ នៃដែនកុរុ ឈ្មោះឥន្ទបត្តៈ ។ បទថា រាជា ឈ្មោះថា រាជា ព្រោះធ្វើបរិស័ទឲ្យត្រេកអរ ដោយសង្គហវត្ថុ ៤ ដោយធម៌ ដោយស្មើ ។ បទថា កុសលេ ទសហុបគតោ បានដល់ ប្រកបដោយកុសលកម្ម ១០ ប្រការ អធិប្បាយថា ប្រកបដោយ បុញ្ញកិរិយាវត្ថុ ១០ មានទានមយៈជាដើម ឬប្រកបដោយកុសលកម្មបថ ១០ ។ បទថា កាលិង្គរដ្ឋវិសយា បានដល់ ពួកព្រាហ្មណ៍អ្នកកាលិង្គរដ្ឋ ។ បទថា ព្រាហ្មណា ឧបគញ្ឆុ មំ បានដល់ ព្រាហ្មណ៍ ៨ នាក់ ដែលស្តេច កាលិង្គៈបញ្ជូនមក បានមករកតថាគត កាលចូលទៅរកហើយ បានសូម ស្តេចគជសារនឹងតថាគត គឺបានសូមស្តេចដំរីដែលជាមហានាគនឹងតថាគត ។ បទថា ធញ្ញំ បានដល់ ស្តេចគជសារ សម្បូរដោយលក្ខណៈដ៏មានសិរី សមគួរជាគជសារព្រះទីនាំង ។ បទថា មង្គលសម្មតំ បានដល់ ដែលជន ទាំងឡាយឃើញយ៉ាងក្រៃលែងថា ជាមង្គលហត្ថី ជាហេតុនៃសេចក្តីចម្រើន ក្រៃលែង ដោយលក្ខណសម្បត្តិនោះឯង ។ បទថា អវុដ្ឋិកោ បានដល់ ប្រាសចាកភ្លៀង ។ បទថា ទុព្ភិក្ខោ បាន ដល់ រកអាហារបានដោយក្រ ។ បទថា ឆាតកោ មហា បានដល់ កើតនូវ ជំងឺតម្កាត់ ព្រោះសេចក្តីស្រេកឃ្លានខ្លាំង ។ បទថា ទទាហិ បានដល់ សូម ទ្រង់ព្រះរាជទាន ។ បទថា នីលំ បានដល់ មានពណ៌ខៀវ ។ បទថា អញ្ជនសវ្ញយំ បានដល់ គួរហៅឈ្មោះ ដោយ អញ្ជន សព្ទ អធិប្បាយថា មានឈ្មោះថា អញ្ជនៈ ។ លោកអធិប្បាយពាក្យនេះថា ដែនកាលិង្គៈរបស់ ទូលបង្គំ ភ្លៀងមិនធ្លាក់ ដោយហេតុនោះ ទើបឥឡូវនេះ កើតមហាទុព្ភិក្ខភ័យ មហាឆាតកភ័យ ក្នុងដែននោះ ដើម្បីស្ងប់ភ័យនោះ សូមទ្រង់ព្រះរាជទាន មង្គលហត្ថីឈ្មោះអញ្ជនៈរបស់ព្រះអង្គ ដែលដូចគ