អដ្ឋកថាមហាសុទស្សនចរិយា
មហាសុទស្សនចរិយា គប្បីជ្រាបវិនិច្ច័យក្នុងមហាសុទស្សនចរិយាទី ៤ ដូចតទៅ បទថា កុសាវតិម្ញិ នគរេ បានដល់ ក្នុងនគរឈ្មោះកុសាវតី ។ ក្នុងទីនោះ ឥឡូវនេះ ជានគរកុសិនារា ។ បទថា មហីបតិ បានដល់ ជាស្តេចមាន ឈ្មោះថា មហាសុទស្សនៈ ។ បទថា ចក្កវត្តិ មានវិគ្គហៈថា បុគ្គលណា ញ៉ាំងចក្រឲ្យវិលទៅ ឬវិលទៅដោយចក្កសម្បត្តិ ៤ ញ៉ាំងចក្រដទៃ ក្រៅ អំពីចក្កសម្បត្តិទាំងនោះ ឲ្យប្រព្រឹត្តទៅ មានការវិលទៅនៃចក្រ គឺឥរិយាបថ ដើម្បីប្រយោជន៍ដល់អ្នកដទៃ ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា ចក្កវត្តិ ។ ម្យ៉ាងទៀត ឈ្មោះថា ចក្កវត្តិ ព្រោះមានការវិលទៅនៃចក្រ គឺ អាណាខេត្ត ដែលអ្នកដទៃគ្របសង្កត់មិនបាន បំពានមិនបាន ព្រោះប្រកបដោយ សង្គហវត្ថុដែលជាអច្ឆរិយធម៌ ៤ ប្រការ ។ ឈ្មោះថា មហព្វលោ ព្រោះប្រកបដោយពួកពលច្រើន មានបរិនាយករ័តន៍ជាប្រធាន មានហត្ថីរ័តន៍ ជាដើមជាប្រធាន និងដោយកម្លាំងព្រះវរកាយដែលកើតដោយបុញ្ញានុភាព ។ គប្បីភ្ជាប់សេចក្តីជាមួយពាក្យថា យទា អាសឹ ( ក្នុងកាលណា ) ។ ក្នុង ពាក្យនោះ គប្បីជ្រាបអនុបុព្វីកថាដូចតទៅនេះថា បានឮថា ក្នុងអតីតកាល ព្រះមហាបុរសកើតក្នុងត្រកូលគហបតី ក្នុង អត្តភាពទី ៣ មុនអត្តភាពដែលជាស្តេចចក្រពត្តិមហាសុទស្សនៈ ចូលទៅកាន់ ព្រៃដោយការងាររបស់ខ្លួន ឃើញព្រះថេរៈមួយរូប ក្នុងសាសនារបស់ ព្រះពុទ្ធដែលគង់ព្រះជន្មនៅ អាស្រ័យនៅក្នុងព្រៃ អង្គុយត្រង់គល់ឈើ គិត ថា អញគួរសាងបណ្ណសាលាឲ្យដល់លោកម្ចាស់ក្នុងព្រៃនេះហើយ លះនូវ ការងាររបស់ខ្លួន កាប់នូវគ្រឿងកសាង ធ្វើនូវបណ្ណសាលាឲ្យជាទីដែលសមគួរ ប្រកបដោយទ្វារ ប្រដាប់ដោយកម្រាលស្លឹកឈើ គិតថា ព្រះថេរៈប្រើប្រាស់ ដែរឬហ្ន៎ ហើយអង្គុយដោយចំណែកម្ខាង ព្រះ