មហាគោវិន្ទចរិយាទី ៥

ក្បាលទី 63 · ទំព័រ 102

ចរិយាដទៃទៀត កាលតថាគតកើតជាមហាគោវិន្ទព្រាហ្មណ៍ បានជាបុរោហិតនៃស្តេច ៧ អង្គ ជា បុរោហិតដែលមនុស្ស និងទេវតាបូជាហើយ ។ សួយសារ អាករណា ដែលកើតដល់តថាគតក្នុងរាជ្យ នៃស្តេចទាំង ៧ អង្គ ក្នុងកាលនោះ តថាគតបានឲ្យនូវមហាទាន ជាទាន មិនកម្រើក ដូចជាសាគរ ដោយសួយសារអាករនោះ ។ ទ្រព្យ និងស្រូវ មិនមែនជាទីស្អប់ខ្ពើមរបស់តថាគតទេ ទាំង ការសន្សំទ្រព្យនៃតថាគត មិនមែនជាមិនមានទេ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យទ្រព្យដ៏ប្រសើរ ។ មហាគោវិន្ទចរិយាទី ចប់