អដ្ឋកថាមហាគោវិន្ទចរិយា

ក្បាលទី 63 · ទំព័រ 103

មហាគោវិន្ទចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងមហាគោវិន្ទចរិយាទី ៥ ដូចតទៅនេះ បទថា សត្តរាជបុរោហិតោ បានដល់ បុរោហិតដែលថ្វាយអនុសាសន៍ ក្នុងកិច្ចទាំងពួងដល់ព្រះរាជា ៧ អង្គ មានព្រះរាជាព្រះនាមសត្តភូជាដើម ។ បទថា បូជិតោ នរទេវេហិ សេចក្តីថា ដែលនរជនពួកដទៃនោះឯង និងដែលស្តេចទាំងអស់ក្នុងជម្ពូទ្វីបបូជាហើយ ដោយបច្ច័យ ៤ និងដោយ សក្ការៈ និងសមានៈ ។ បទថា មហាគោវិន្ទព្រាហ្មណោ សេចក្តីថា ព្រាហ្មណ៍ឈ្មោះមហាគោវិន្ទៈ ព្រោះជាអ្នកមានអានុភាពច្រើន និងព្រោះបាន ទទួលតែងតាំងដោយអភិសេកឲ្យជាគោវិន្ទៈ ។ ឈ្មោះនេះ បានកើតឡើង ដល់ព្រះពោធិសត្វ តាំងអំពីថ្ងៃអភិសេក តែដោយឈ្មោះ មានឈ្មោះថា ជោតិបាល ។ បានឮថា ក្នុងថ្ងៃដែលជោតិបាលកើត សព្វាវុធទាំងឡាយភ្លឺ រុងរឿង ព្រះរាជាក៏ទតឃើញមង្គលាវុធរបស់ព្រះអង្គភ្លឺរុងរឿងក្នុងពេលទៀប ភ្លឺ ទ្រង់ភ័យខ្លាច សួរបុរោហិតរបស់ព្រះអង្គ ដែលជាបិតារបស់ព្រះពោធិសត្វ ដែលមកបដិបត្តិរាជការ បុរោហិតទូលឲ្យទ្រង់ធូរស្បើយថា បពិត្រមហារាជ សូមព្រះអង្គកុំតក់ស្លុតឡើយ កូនរបស់ទូលបង្គំកើតដោយអានុភាពរបស់កូន នោះ មិនមែនក្នុងក្រុងរាជគ្រឹះបុណ្ណោះ សូម្បីក្នុងនគរទាំងមូល អាវុធទាំងឡាយ ក៏ភ្លឺរន្ទាលច្រាលឆ្អៅ អន្តរាយមិនមានដល់ទ្រង់ ព្រោះអាស្រ័យបុត្រ របស់ទូលបង្គំឡើយ ម្យ៉ាងទៀត ក្នុងជម្ពូទ្វីបទាំងមូល នឹងរកបុគ្គលដែល មានបញ្ញាស្មើនឹងបុត្ររបស់ទូលបង្គំមិនមានឡើយ នុ៎ះជាបុព្វនិម្មិតរបស់កូន