នេមិរាជចរិយាទី ៦

ក្បាលទី 63 · ទំព័រ 116

ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចធំ ឈ្មោះ នេមិជាបណ្ឌិត អ្នកត្រូវការដោយកុសល នៅក្នុងក្រុងដ៏ប្រសើរ ឈ្មោះមិថិលា ។ កាលនោះ តថាគតបានឲ្យគេស្ថាបនាសាលា បួនខ្នង មានមុខ ៤ ហើយញ៉ាំងទានឲ្យប្រព្រឹត្តទៅដល់ពួកម្រឹគ បក្សី និងមនុស្សជាដើម ក្នុងសាលានោះ ។ តថាគតបានធ្វើនូវ សំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក បាយ ទឹក និងភោជន ឲ្យជា របស់ប្រព្រឹត្តទៅមិនដាច់ ហើយញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ។ សេវកាមាត្យ ចូលទៅរកចៅហ្វាយនាយ ព្រោះហេតុចង់បានទ្រព្យ ហើយស្វែងរកហេតុដែលគួររីករាយ ដោយកាយ ឬដោយវាចា ចិត្ត ( ផ្គាប់ចិត្តចៅហ្វាយនាយ ) យ៉ាងណា ។ តថាគតនឹងស្វែងរក នូវពូជនៃពោធិញ្ញាណក្នុងភពទាំងពួង ញ៉ាំងសត្វឲ្យស្កប់ស្កល់ ដោយទានហើយ ប្រាថ្នានូវពោធិញ្ញាណដ៏ឧត្តមយ៉ាងនេះឯង ។ នេមិរាជចរិយាទី ៦ ចប់