អដ្ឋកថានេមិរាជចរិយា
នេមិរាជចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងនេមិរាជចរិយាទី ៦ ដូចតទៅ បទថា មិថិលាយំ បុរុត្តមេ បានដល់ ក្នុងនគរដែលឧត្តម នៃវិទេហរដ្ឋ ឈ្មោះថា មិថិលា ។ បទថា និមិ នាម មហារាជា សេចក្តីថា និមិកុមារកើតឡើង បន្តខត្តិយវង្សដូចកង់រថ ទើបបានឈ្មោះថា និមិ ។ ឈ្មោះថា មហារាជា ព្រោះជាព្រះរាជាធំ ព្រោះប្រកបដោយគុណវិសេស មានទាន និងសីលច្រើន និងព្រោះប្រកបដោយរាជានុភាពធំ ។ បទថា បណ្ឌិតោ កុសលត្ថិកោ បានដល់ ត្រូវការបុណ្យដើម្បីខ្លួន និងដើម្បីអ្នកដទៃ ។ បានឮថា ក្នុងអតីតកាល ក្នុងមិថិលានគរដែនវិទេហៈ ព្រះពោធិសត្វ នៃយើងជាព្រះរាជា ព្រះនាមមឃទេព ។ ទ្រង់សោយសុខជាកុមារអស់ ៨៤០០០ ឆ្នាំ បានទទួលតំណែងជាឧបរាជ ៨៤០០០ ឆ្នាំ គ្រងរាជសម្បត្តិ ៨៤០០០ ឆ្នាំ ទ្រង់ត្រាស់នឹងជាងកោរកាត់ថា កាលណាអ្នកឃើញសក់ស្កូវ លើក្បាលរបស់យើង កាលនោះ គប្បីប្រាប់ដល់យើង ក្នុងកាលតមក ជាង កោរកាត់ឃើញព្រះកេសាស្កូវ ទើបក្រាបទូល ហើយទ្រង់ឲ្យយកសណ្ឌាស មាសដកដាក់លើព្រះហស្ត ទ្រង់ទតមើលព្រះកេសាស្កូវ ទ្រង់កើតសង្វេគថា ទេវទូតប្រាកដដល់អញហើយ ទ្រង់ព្រះតម្រិះថា ឥឡូវនេះ អញគួរនឹងចេញ បួស ទើបព្រះរាជទានស្រុកសួយដែលរកចំណូលបាន ១ សែន ដល់ជាង កោរកាត់ ហើយត្រាស់ហៅឱរសច្បងមក ត្រាស់ ( ក្នុងមឃទេវជាតក ) ថា សក់ទាំងឡាយនេះ នាំទៅនូវវ័យ ( ស្កូវ ) កើតដល់អញហើយ ទេវទូតកើតប្រាកដហើយ ( នេះ ) ជាសម័យនៃផ្នួសរបស់អញ ដូច្នេះ ។ ហើយប្រគល់រាជសម្បត្តិឲ្យ ទោះបីខ្លួននៅសល់អាយុ ៨៤០០០ ឆ្នាំ ក៏គង់សម្គាល់ដូចឈរនៅក្បែរមច្ចុ ទើបសង្វេគ ត្រេកអរនឹងបព្វជ្ជា ។ ដោយ ហេតុនោះ ទើបលោកពោលថា ព្រះទិសម្បតីព្រះនាមថា មឃទេព ជាអ្នកប្រាជ ទតឃើញព្រះកេស ាស្កូវ លើព្រះសិរសា