ចន្ទកុមារចរិយាទី ៧

ក្បាលទី 63 · ទំព័រ 130

សុ ត្ត ន្ត បិដ ក ចន្ទកុមារចរិយាទី ៧ មានចរិយាដទៃទៀត កាលដែលតថាគតជាឱរស ឈ្មោះ ចន្ទកុមារ របស់ស្តេចព្រះនាមឯករាជ នៅក្នុងក្រុងបុប្ផវតី ។ កាល នោះ តថាគតរួចអំពីការដែលគេត្រូវសម្លាប់ ចេញផុតពីទីយញ្ញ នោះហើយ ក៏កើតសេចក្តីសង្វេគ បានញ៉ាំងមហាទានឲ្យប្រព្រឹត្ត ទៅ ។ តថាគត បើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិនផឹក មិនទំពាស៊ី មិនបរិភោគភោជន អស់ ចំនួន ៥ ឬ ៦ រាត្រី ។ ពាណិជធ្វើការសន្សំទ្រព្យ ( បើដឹងថា ) ទីណាមានលាភច្រើន ក៏នាំភណ្ឌៈទៅក្នុងទីនោះ យ៉ាងណា ។ វត្ថុ ដែលត្រូវបរិភោគខ្លួនឯង បើឲ្យដល់បដិគ្គាហកដទៃ ជាវត្ថុមានផល ច្រើន ហេតុនោះ ត្រូវតែឲ្យដល់បុគ្គលដទៃវិញ នឹងមានផល ១០០ ភាគ ក៏យ៉ាងនោះដែរ ។ តថាគតដឹងនូវអំណាចនៃហេតុនុ៎ះហើយ ទើបឲ្យទានក្នុងភពតូច និងភពធំ មិនគេចចេញចាកទាន ដើម្បី បានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ។ ចន្ទកុមារចរិយាទី ៧ ចប់