អដ្ឋកថាចន្ទកុមារចរិយា
ចន្ទកុមារចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងចន្ទកុមារចរិយាទី ៧ ដូចតទៅ បទថា ឯករាជស្ស អត្រជោ បានដល់ ជាព្រះរាជឱរសរបស់ព្រះបាទកាសី ព្រះនាម ឯករាជ ។ បទថា នគរេ បុប្ផវតិយា បានដល់ ក្នុងនគរឈ្មោះបុប្ផវតី ។ បទថា ចន្ទសវ្ញយោ គឺគប្បីហៅឈ្មោះដោយសព្ទថា ចន្ទ អធិប្បាយថា ឈ្មោះថា ចន្ទ ។ បានឮថា ក្នុងអតីតកាល ក្រុងពារាណសី មានឈ្មោះថា បុប្ផវតី ក្នុងក្រុងបុប្ផវតីនោះ ឱរសរបស់ព្រះរាជាវសវត្តី ព្រះនាមឯករាជ គ្រងរាជសម្បត្តិ ។ ព្រះពោធិសត្វបដិសន្ធិក្នុងផ្ទៃរបស់អគ្គមហេសីនៃព្រះបាទឯករាជ នោះ ព្រះនាមគោតមី ។ ព្រះមាតាបិតាថ្វាយព្រះនាមថា ចន្ទកុមារ កាល ព្រះចន្ទកុមារដើរបាន ក៏មានព្រះរាជឱរសមួយអង្គទៀត ពួកញាតិបានថ្វាយ ព្រះនាមព្រះរាជឱរសនោះថា សុរិយកុមារ កាលសុរិយកុមារដើរបាន ក៏មាន ព្រះរាជធីតាមួយអង្គទៀត ពួកញាតិបានថ្វាយព្រះនាមព្រះរាជធីតាអង្គនោះ ថា សេលា ។ ព្រះរាជឱរស និងព្រះរាជធីតាទាំងនោះ មានបងប្អូនមាតា ដទៃពីរអង្គទៀត គឺភទ្ទសេនៈ ១ និងសូរៈ ១ ។ ព្រះពោធិសត្វចម្រើនវ័យ ដោយលំដាប់ បានសម្រេចនូវសិប្បស្រាស្ត និងទីតាំងនៃវិជ្ជា ។ ព្រះរាជបិតា បានអភិសេកព្រះរាជធីតាចន្ទាដល់ព្រះពោធិសត្វ ហើយទ្រង់តែងតាំងឲ្យជា ឧបរាជ ។ ព្រះពោធិសត្វមានព្រះរាជឱរសមួយអង្គ ព្រះនាមវាសុលៈ ។ ព្រះរាជាមានបុរោហិតម្នាក់ ឈ្មោះខណ្ឌហាល ។ ទ្រង់តែងតាំងខណ្ឌហាល ឲ្យជាចៅក្រម ខណ្ឌហាលជាអ្នកឃើញតែសំណូក បានសំណូកហើយ កាត់ ក្តីដល់បុគ្គលដែលមិនជាម្ចាស់ទ្រព្យ ឲ្យជាម្ចាស់ទ្រព្យ បុគ្គលជាម្ចាស់ទ្រព្យ ឲ្យមិនជាម្ចាស់ទ្រព្យ ។ ថ្ងៃមួយ បុរសម្នាក់ត្រូវកាត់ក្តីឲ្យចាញ់ ទើបតិះដៀល បុរោហិតក្នុងរោងវិនិច្ឆ័យ កាលដើរចេញមក ឃើញព្រះពោ