អដ្ឋកថាសិវិរាជចរិយា

ក្បាលទី 63 · ទំព័រ 144

សិវិរាជចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសិវិរាជចរិយាទី ៨ ដូចតទៅនេះ បទថា អរិដ្ឋសវ្ញយេ នគរេ បានដល់ ក្នុងព្រះនគរឈ្មោះអរិដ្ឋបុរី ។ បទថា សិវិនា មាសិ ខត្តិយោ បានដល់ ព្រះរាជាមាននាមយ៉ាងនេះ ដោយគោត្រថា សិវិ ។ បានឮថា ក្នុងអតីតកាល ព្រះបាទសិវិរាជគ្រងរាជសម្បត្តិ ក្នុងអរិដ្ឋបុរនគរ ដែនសិវិ ។ ព្រះមហាសត្វកើតជាព្រះរាជឱរសរបស់ព្រះបាទសិវិរាជ នោះ ។ ព្រះញាតិបានថ្វាយព្រះនាមរបស់ព្រះមហាសត្វនោះថា សិវិកុមារ កាលព្រះមហាសត្វចម្រើនវ័យ ទ្រង់យាងទៅកាន់នគរតក្កសិលា ទ្រង់រៀន នូវសិប្បៈ សម្រេចហើយយាងត្រឡប់ ទ្រង់សម្តែងសិប្បៈថ្វាយព្រះបិតា បានទទួលតំណែងឧបរាជ តមក ព្រះបិតាសោយទិវង្គត បានជាព្រះរាជា ទ្រង់លះអគតិ ទ្រង់តាំងនៅក្នុងរាជធម៌ គ្រងរាជសម្បត្តិ ទ្រង់ឲ្យសាងរោង ទាន ៦ គឺត្រង់ទ្វារនគរ ៤ ត្រង់កណ្តាលនគរ ១ ត្រង់ទ្វារព្រះរាជនិវេសន៍ ១ ទ្រង់បរិច្ចាគទានមួយថ្ងៃ ៦ សែនរាល់ៗ ថ្ងៃ ក្នុងថ្ងៃ ៨ ថ្ងៃ ១៤ និងថ្ងៃ ១៥ ទ្រង់ឡើងកាន់រោងទានដោយព្រះអង្គឯង ទ្រង់ត្រួតមើលរោងទាន ។ ជួនកាល ក្នុងថ្ងៃ ១៥ ពេលព្រឹក ទ្រង់ប្រថាប់គង់លើរាជបល្ល័ង្ក ខាងក្រោម ស្វេតច្ឆត្រដែលលើកឡើង ទ្រង់ព្រះតម្រិះថា ទានខាងក្រៅរបស់អញមិន ញ៉ាំងចិត្តឲ្យត្រេកអរ ដូចទានខាងក្នុង ។ ធ្វើម្តេចហ្ន៎ ក្នុងពេលដែលអញ ទៅកាន់រោងទាន នឹងមានបុគ្គលណាមួយមិនសូមវត្ថុខាងក្រៅ សូមវត្ថុខាង ក្នុងតែម្យ៉ាង ។ បើបុគ្គលណាមួយគប្បីសូមសាច់ ឬឈាមក្នុងរាងកាយរបស់ អញ សីសៈ បេះដូង ភ្នែក រាងកាយមួយចំហេងោ ឬអត្តភាពទាំងមូលយក ទៅធ្វើជាទាសៈ អញនឹងញ៉ាំងបំណងរបស់បុគ្គលនោះឲ្យបរិបូណ៌មួយរំពេច ក្នុងទីដែលអាចឲ្យបាន ។ តែក្នុងបាលីពោលត្រឹមតែភ្នែកបុណ្ណោះ ដូច