វេស្សន្តរចរិយាទី ៩
ព្រះនាងផុស្សតី ខត្តិយកញ្ញា ជាព្រះជននីរបស់តថាគត ព្រះនាងផុស្សតីនោះ ជាព្រះមហេសីនៃសក្កទេវរាជ ក្នុងអតីតជាតិ ទាំងឡាយ ។ ព្រះឥន្ទទ្រង់ជ្រាបនូវការអស់ទៅនៃអាយុរបស់ព្រះនាង ហើយ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលនាងដ៏ចម្រើន យើងនឹង ឲ្យនូវពរ ១០ ប្រការដល់នាង បើនាងប្រាថ្នានូវពរណា ចូរទទួលយក នូវពរនោះចុះ ។ ព្រះនាងទេវីនោះ កាលបើព្រះឥន្ទពោល យ៉ាងនេះហើយ ក៏ពោលពាក្យនេះ តបនឹងព្រះឥន្ទវិញថា ខ្ញុំមាន ទោសកំហុសដូចម្តេច ខ្ញុំជាទីស្អប់របស់ព្រះអង្គយ៉ាងណាទៅ បានជា ព្រះអង្គញ៉ាំងខ្ញុំឲ្យឃ្លាតចាករមណីយដ្ឋាន ដូចជាខ្យល់បក់បោក រំលំនូវរុក្ខជាតិ ដែលដុះលើផែនដី ដូច្នោះ ។ សក្កទេវរាជនោះ លុះឮព្រះនាងផុស្សតីពោលយ៉ាងនេះហើយក៏ ត្រាស់ពាក្យនេះ តបនឹងព្រះនាងវិញថា អំពើដ៏លាមកនាងមិនបានធ្វើទេ នាងមិន មែនជាស្អប់នៃយើងទេ ។ អាយុរបស់នាងត្រឹមតែបុណ្ណេះ កាលជាទី ច្យុតនឹងមាន ( ដល់នាង ) ចូរនាងទទួលយកពរដ៏ប្រសើរឧត្តម ១០ ប្រការ ដែលយើងឲ្យនេះចុះ ។ ព្រះនាងផុស្សតីនោះ បាន ទទួលពរដែលសក្កទេវរាជឲ្យហើយក៏ មានព្រះហបឫទ័យត្រេកអរ រីករាយ ធ្វើតថាគតឲ្យនៅខាងក្នុង ( ពរទាំងនោះ ) ហើយទទួលយក ពរទាំង ១០ ប្រការ ។ ព្រះនាងផុស្សតីនោះ លុះច្យុតចាក ស្ថានទេវលោកនោះហើយ មកកើតក្នុងត្រកូលក្សត្រ ហើយមក ភប់ប្រសព្វនឹងសញ្ជយរាជកុមារ ក្នុងជេតុត្តរនគរ ។ កាលណា តថាគតចុះមកកាន់ផ្ទៃនៃនាងផុស្សតី ជារាជមាតាដែលជាទីស្រឡាញ់ ក្នុងកាលនោះ ដោយតេជានុភាពរបស់តថាគត មាតានៃតថាគត ក៏ត្រេកអរក្នុងទានសព្វៗ កាល ។ ព្រះនាងផុស្សតីនោះ ទ្រង់ បរិច្ចាគទាន ដល់ពួកជនអ្នកឥតទ្រព្យ ពួកជនឈឺជានិច្ច ពួកជន ចាស់ជរា ពួកយាចក ពួកអ្នកដំណើរ និងពួកសមណព្រាហ្មណ៍ ដែល