អដ្ឋកថាវេស្សន្តរចរិយា

ក្បាលទី 63 · ទំព័រ 175

វេស្សន្តរចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងវេស្សន្តរចរិយាទី ៩ ដូចតទៅនេះ បទថា មេ ក្នុងបទថា យា មេ អហោសិ ជនិកា ព្រះសាស្តាត្រាស់សំដៅដល់ ព្រះអង្គកាលជាព្រះវេស្សន្តរ ដោយហេតុនោះ ទើបត្រាស់ថា ផុស្សតី នាម ខត្តិយា ដូច្នេះ ។ សេចក្តីពិត កាលនោះ ព្រះមាតារបស់ព្រះពោធិសត្វ ជាម្ចាស់ក្សត្រីយ៍ ព្រះនាមផុស្សតី ។ បទថា សា អតីតាសុ ជាតីសុ សេចក្តីថា ព្រះនាងក្នុងជាតិដែលកន្លងមកហើយ បន្ទាប់អំពីជាតិនោះ ។ ពិត ហើយ បទថា ជាតីសុ នេះ ជាពហុវចនៈ ប្រើក្នុងភាពជាឯកវចនៈ ។ គប្បី ជ្រាបការភ្ជាប់សេចក្តីថា ព្រះនាងជាមហេសី ជាទីស្រឡាញ់របស់សក្កទេវរាជ ។ ម្យ៉ាងទៀត ព្រះនាងបានជាព្រះជននីរបស់តថាគត ក្នុងអត្តភាពចុង ក្រោយ ។ ក្នុងជាតិដែលកន្លងហើយនោះ ព្រះនាងមានព្រះនាមថា ផុស្សតី ។ ជាក្សត្រិយានីក្នុងជាតិដែលកន្លងហើយនោះ ។ តថាគតកើតជាវេស្សន្តរ ក្នុង ព្រះឧទររបស់ព្រះនាង ក្នុងជាតិណា មុនអំពីជាតិនេះ ព្រះនាងបានជាព្រះមហេសី ជាទីស្រឡាញ់របស់សក្កទេវរាជ ។ គប្បីជ្រាបអនុបុព្វីកថាដូចតទៅក្នុង កប្បទី ៩១ បន្ទាប់អំពីកប្បនេះ ព្រះសាស្តាព្រះនាមវិបស្សី ទ្រង់ កើតឡើងក្នុងលោក កាលព្រះសាស្តាព្រះនាមវិបស្សី អាស្រ័យពន្ធុមតីនគរ ប្រថាប់ត្រង់មិគទាយវ័នឈ្មោះខេមៈ ព្រះបាទពន្ធុមរាជ បានព្រះរាជទានខ្លឹម ចន្ទន៍មានតម្លៃច្រើន ដែលព្រះរាជាមួយអង្គបញ្ជូនទៅថ្វាយ ដល់បុត្រីច្បង របស់ព្រះអង្គ ។ ព្រះរាជធីតាបានយកខ្លឹមចន្ទន៍នោះ បុកជាលម្ហិត ដាក់ពេញ ប្រអប់ យាងទៅវិហារ បូជាព្រះសរីរៈរបស់ព្រះសាស្តា ដែលមានពណ៌ដូច មាស ហើយរោយនូវលម្ហិតដ៏សេសក្នុងព្រះគន្ធកុដិ ព្រះនាងតាំងសេចក្តី ប្រាថ្នាថា បពិត្រព្រះអង្គ ខ្ញុំម្ចាស់គប្បីបានជ