អដ្ឋកថាសសបណ្ឌិតចរិយា

ក្បាលទី 63 · ទំព័រ 233

សសបណ្ឌិតចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសសបណ្ឌិតចរិយាទី ១០ ដូចតទៅនេះ បទថា យទា ហោមិ សសកោ សេចក្តីថា ម្នាលសារីបុត្ត តថាគត ត្រាច់ ស្វែងរកពោធិញ្ញាណក្នុងកាលតថាគតជាសសបណ្ឌិត ។ ពិតហើយ ព្រះ ពោធិសត្វទាំងឡាយ ទោះបីដល់នូវភាពជាអ្នកជំនាញក្នុងរឿងកម្ម ក៏គង់កើត ក្នុងកំណើតតិរច្ឆាន ដើម្បីអនុគ្រោះសត្វតិរច្ឆានបែបនោះ ។ បទថា បវនចារកោ បានដល់ ត្រាច់ទៅក្នុងព្រៃធំ ។ ឈ្មោះថា តិណបណ្ណសាកផលភក្ខោ ព្រោះមានស្មៅ មានស្បូវភ្លាំងជាដើម ស្លឹកឈើត្រង់គុម្ពឈើ បន្លែណាមួយ និងផ្លែឈើ ដែលជ្រុះអំពីដើមឈើជាភក្ខា ។ បទថា បរហេឋនវិវជ្ជិតោ បានដល់ វៀរចាកការបៀតបៀនអ្នកដទៃ ។ បទថា សុត្តបេតោ ច ស្មើគ្នានឹង ឧទ្ទបេតោ ច ( កូនភេ ) ។ បទថា អហំ តទា សេចក្តីថា ក្នុងកាលតថាគតជាទន្សាយ តថាគតទូន្មាននូវសម្លាញ់ មានស្វា ជាដើម ។ បទថា កិរិយេ កល្យាណបបកេ បានដល់ ក្នុងកុសលកម្ម និង អកុសលកម្ម ។ បទថា បបនិ ជាបទសម្តែងអាការប្រៀនប្រដៅ ។ ក្នុង បទទាំងនោះ បទថា បបនិ បរិវជ្ជេថ សេចក្តីថា អ្នកទាំងឡាយ ចូរវៀរ បាបទាំងនេះ គឺការសម្លាប់សត្វ ។ បេ ។ មិច្ឆាទិដ្ឋិ ។ បទថា កល្យាណេ អភិនិវិស្សថ បានដល់ កម្មល្អ គឺទាន សីល ។ បេ ។ និងទិដ្ឋុជុកម្ម ។ អ្នក ទាំងឡាយ ចូរតម្កល់កាយវាចាចិត្តរបស់ខ្លួនក្នុងកល្យាណកម្មនេះ ឲ្យនៅចំពោះ មុខ អធិប្បាយថា ចូរបដិបត្តិ កល្យាណបដិបត្តិនេះចុះ ។ ព្រះមហាសត្វ ទោះបីកើតក្នុងកំណើតតិរច្ឆានយ៉ាងនេះ ក៏នៅជា កល្យាណមិត្ត ព្រោះជាអ្នកដល់ព្រមដោយញាណ ទ្រង់សម្តែងធម៌ ដោយ ការឲ្យឱវាទដល់សត្វទាំង ៣ នោះ ដែលចូលទៅរកតាមកាលវេលា ។