សីលវនាគចរិយាទី ១
សីលបរមិតា ៣ សីលវនាគចរិយាទី ១ កាលដែលតថាគតកើតជាដំរី ជាសត្វចិញ្ចឹមមាតា នៅក្នុង ព្រៃធំ កាលនោះ នឹងរកអ្នកណាលើផែនដីនេះ ឲ្យស្មើនឹង តថាគត ដោយសីលគុណ មិនមានឡើយ ។ មានថ្មើរព្រៃម្នាក់ ឃើញតថាគតក្នុងព្រៃ ក៏ក្រាបទូលដល់ស្តេចពារាណសីថា បពិត្រ មហារាជ គជសារមួយនៅក្នុងព្រៃធំ ជាសត្វមានសភាពសមគួរ ដល់ព្រះអង្គ ដំរីនោះ មិនមានសេចក្តីត្រូវការដោយស្នាមភ្លោះទេ មិនមានសេចក្តីត្រូវការដោយខ្សែប្រកាំ និងរណ្តៅទេ ដំរីនោះ គ្រាន់តែបុគ្គលចាប់ទាញប្រមោយ នឹងមកក្នុងទីនេះដោយខ្លួនឯង ។ ចំណែកខាងព្រះរាជា ទ្រង់បានព្រះសណ្តាប់នូវពាក្យ របស់ថ្មើរព្រៃ នោះហើយក៏ មានព្រះរាជហបឫទ័យត្រេកអរ ទើបទ្រង់ប្រើហ្មដំរី ដែលជាហត្ថាចារ្យ ឈ្លាសវាងវៃ បានសិក្សាវិជ្ជាចាប់ដំរី ចេះល្អិត ល្អ ។ ហ្មដំរីនោះលុះទៅដល់ ក៏ឃើញតថាគតកំពុងដកមើមឈូក ក្រអៅឈូក ក្នុងបទុមស្រះ ដើម្បីចិញ្ចឹមមាតា ។ នាយហត្ថាចារ្យ នោះ លុះដឹងច្បាស់សីលគុណនៃតថាគត ក៏ពិចារណាឃើញ លក្ខណៈ ( នៃតថាគត ) ហើយពោលថា ម្នាលកូន អ្នកចូរមក ហើយចាប់ដឹកតថាគតត្រង់ប្រមោយ ។ កាលនោះ កម្លាំងណា ប្រព្រឹត្តទៅក្នុងសរីរៈនៃតថាគត ដែលតាំងនៅដោយប្រក្រតី កម្លាំង នោះ ប្រាកដស្មើដោយកម្លាំងនៃដំរីច្រើនពាន់ ក្នុងថ្ងៃនេះ ។ បើ តថាគតខឹងចំពោះជនទាំងឡាយនោះ ដែលចូលមកចាប់តថាគត តថាគតអាច ( នឹងញាំញីនូវជីវិត ) នៃមនុស្សនោះ រហូតដល់ រាជ្យជារបស់មនុស្សក៏បាន ។ តែតថាគតរក្សាសីល ( សូម្បី ឃើញ ) នូវជនកាលដាក់តថាគត ក្នុងរោង ក៏មិនធ្វើចិត្តឲ្យរាយ មាយ ដើម្បីបំពេញនូវសីលបារមី ។ ប្រសិនបើជនទាំងឡាយនោះ កាប់ចាក់តថាគត ដោយប៉ូវថៅ និងលំពែងស្នែងក្របី ក្នុងទីនោះ ក៏តថាគតមិនក្រោធខឹង ចំពោះជនទាំ