ភូរិទត្តចរិយាទី ២

ក្បាលទី 63 · ទំព័រ 260

មានចរិយាដទៃទៀត កាលដែលតថាគតកើតជានាគ ឈ្មោះភូរិទត្ត មានឫទ្ធិច្រើន កាលនោះ តថាគតបានទៅកាន់ តាវត្តិង្សទេវលោក ជាមួយនឹងមហារាជ ព្រះនាមវិរូបក្ខៈ ។ តថាតគបានឃើញទេវតាទាំងឡាយ ដែលឆ្អែតស្កប់ស្កល់ដោយ សេចក្តីសុខយ៉ាងក្រៃលែង ក្នុងតាវត្តិង្សទេវលោកនោះ បានជា តថាគតសមាទាននូវសីល និងវត្ត ដើម្បីទៅកាន់ស្ថានសួគ៌នោះ ។ តថាគតធ្វើនូវកិច្ចថែទាំសរីរៈ បរិភោគគ្រាន់តែញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅ អធិដ្ឋាននូវអង្គ ៤ ហើយដេកលើក្បាលដំបូក ។ កិច្ច ដែលបុគ្គលណា គួរធ្វើដោយសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកនូវសម្បុរថ្ងៃ ស្បែក ដែលតថាគត ឲ្យហើយនោះចុះ ។ អាលម្ពាយព្រាហ្មណ៍ លុះនេសាទព្រាហ្មណ៍ ជាអកតញ្ញូ ប្រាប់ កន្លែងហើយ ក៏ទៅចាប់យកតថាគតដាក់ក្នុងកំប្រោង ហើយប្រើ តថាគតឲ្យលេងក្នុងស្រុក និគម ជនបទនោះៗ ។ កាលអាលម្ពាយ ព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោងក្តី ញាំញីតថាគតដោយដៃក្តី តថាគតមិនខឹងនឹងអាលម្ពាយព្រាហ្មណ៍ ព្រោះតថាគតខ្លាចដាច់សីល ។ ការបរិច្ចាគជីវិតនៃខ្លួនរបស់តថាគត ជាធម្មជាតិស្រាលជាងបាច់ ស្មៅទៅទៀត ឯការប្រព្រឹត្តកន្លងសីលនៃតថាគត ធ្ងន់ដូចជាការ ប្រែត្រឡប់ផែនដី ។ តថាគតលះបង់ជីវិត នៃតថាគតអស់រយ ជាតិ មិនមានចន្លោះ តថាគតមិនដែលទម្លាយសីល ព្រោះហេតុតែ បានជាស្តេចចក្រពត្តិ ក្នុងទ្វីបទាំង ៤ ទេ ។ ចំណែកខាងតថាគត រក្សាសីល ( សូម្បីឃើញ ) នូវអាលម្ពាយព្រាហ្មណ៍ដាក់តថាគត ក្នុងកំប្រោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី ។ ភូរិទត្តចរិយាទី ២ ចប់