ចម្បេយ្យចរិយាទី ៣

ក្បាលទី 63 · ទំព័រ 280

ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចនាគ ឈ្មោះចម្បេយ្យ មានឫទ្ធិច្រើន កាលនោះ តថាគតជាអ្នកប្រកបដោយ ធម៌ ជាអ្នកឆ្អែតស្កប់ស្កល់ដោយសីល និងវត្ត ។ កាល នោះ ហ្មពស់ចាប់តថាគត ដែលជាអ្នកប្រព្រឹត្តធម៌ រក្សាឧបោសថ យកទៅឲ្យលេងល្បែង ទៀបទ្វារក្រុងនៃស្តេច ។ ហ្មពស់ នោះ គិតឲ្យមានពណ៌ខេវោ លឿង ក្រហម តថាគតធ្វើតាមចិត្ត ហ្មពស់ ឲ្យសម្រេចដូចគំនិតដែលគិត ។ តថាគតអាចនឹងធ្វើ ទីទួល ឲ្យជាទីទឹក ធ្វើទីទឹកឲ្យជាទីទួល បើតថាគតខឹងចំពោះ ហ្មពស់នោះ តថាគតធ្វើឲ្យខ្ទេចជាផេះមួយរំពេច ។ បើតថាគត បណ្តោយតាមអំណាចចិត្ត តថាគតនឹងសាបសូន្យចាកសីល ប្រយោជន៍ដ៏ឧត្តម គឺភាពជាព្រះពុទ្ធ នឹងមិនសម្រេចដល់តថាគត ដែលសាបសូន្យចាកសីលឡើយ ។ កាយនេះ ទោះបែកធ្លាយ រោយរាយលើផែនដីនេះ ឲ្យដូចជាបុគ្គលរោយនូវសំដីស្រូវ ក៏ តថាគតមិនទម្លាយសីលឡើយ ។ ចម្បេយ្យចរិយាទី ៣ ចប់