អដ្ឋកថាចម្បេយ្យនាគចរិយា

ក្បាលទី 63 · ទំព័រ 281

ចម្បេយ្យនាគចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងចម្បេយ្យនាគចរិយាទី ៣ ដូចតទៅ បទថា ចម្បេយ្យកោ សេចក្តីថា ស្ទឹងឈ្មោះចម្បា នៅក្នុងរវាងដែនអង្គៈ និងមគធៈ នាគពិភពដែលនៅខាងក្រោមស្ទឹងនោះ ក៏ឈ្មោះថា ចម្បាដូចគ្នា ព្រោះកើតមិនឆ្ងាយអំពីគ្នា នាគរាជកើតត្រង់នាគពិភពនោះ ទើបមានឈ្មោះ ថា ចម្បេយ្យកៈ ។ បទថា តទាបិ ធម្មិកោ អាសឹ សេចក្តីថា ក្នុងកាល ដែលតថាគតជានាគរាជ ឈ្មោះចម្បេយ្យកៈនោះ ក៏បានជាអ្នកប្រព្រឹត្តធម៌ ។ មានរឿងសង្ខេបថា ព្រះពោធិសត្វក្នុងកាលនោះ កើតក្នុងនាគពិភព ឈ្មោះចម្បា ជានាគរាជឈ្មោះចម្បេយ្យកៈ មានឫទ្ធិច្រើន មានអានុភាព ច្រើន នាគរាជនោះ សោយនាគរាជសម្បត្តិក្នុងនាគពិភពនោះ សោយ ឥស្សរិយសម្បត្តិ ដូចភោគសម្បត្តិរបស់ទេវរាជ ព្រោះមិនមានឱកាសបាន បំពេញបារមី ក៏ត្រិះរិះថា ប្រយោជន៍អ្វីដោយកំណើតតិរច្ឆាននេះ អញនឹង រក្សាឧបោសថ ផុតចាកអំពីទីនេះហើយ នឹងបំពេញបារមីឲ្យល្អនោះឯង តាំង អំពីនោះមក ក៏រក្សាឧបោសថ ក្នុងប្រាសាទរបស់ខ្លួននោះឯង ។ នាងនាគ មាណវិកាតែងខ្លួនហើយ មករកព្រះពោធិសត្វ ។ ព្រះពោធិសត្វត្រិះរិះថា អញនៅលើប្រាសាទនេះ នឹងអន្តរាយដល់សីល ទើបចេញអំពីប្រាសាទទៅកាន់ ឧទ្យាន ។ ក្នុងឧទ្យាននោះ ពួកនាគមាណវិកាក៏មករកទៀត ព្រះពោធិសត្វ ត្រិះរិះថា ក្នុងឧទ្យាននេះ សីលរបស់អញក៏នឹងសៅហ្មង អញនឹងចេញអំពី នាគពិភពនេះ ទៅកាន់មនុស្សលោក ហើយរក្សាឧបោសថ ។ តាំងអំពីនោះ មក ព្រះពោធិសត្វក៏ចេញចាកអំពីនាគពិភព ក្នុងថ្ងៃឧបោសថ លះរាងកាយ ឲ្យជាទានដោយអធិដ្ឋានថា បុគ្គលឯណាត្រូវការស្បែកជាដើមរបស់អញ ចូរ យកស្បែកចុះ ឬបំណងយកអាត្មាអញ ទៅឲ្យលេងកីឡា ក៏ចូរធ្វើចុះ ហើយ ដេកឆ្វាយរង្វេលលើកំពូលដំបូក ក្បែរផ្លូវ មិនឆ្ងាយ