ចូឡពោធិចរិយាទី ៤
ចរិយាដទៃទៀត កាលដែលតថាគតជាបរិព្វាជក ឈ្មោះ ចូឡពោធិ ជាអ្នកមានសីលល្អ ឃើញនូវភពថាជារបស់គួរខ្លាច ហើយ ក៏ចេញទៅសាងអភិន្រេស្កមណ៍ ។ នាងព្រាហ្មណី មាន សម្បុរដូចមាស នាងជាភរិយារបស់តថាគត នាងមិនមានអាល័យ ក្នុងវដ្តៈ ក៏បានចេញទៅសាងអភិន្រេស្កមណ៍ដែរ នាងមិនមាន អាល័យ លះបង់នូវផៅពង្ស មិនជាប់នឹងពួកត្រកូល តថាគត និងព្រាហ្មណីនោះ ដើរទៅកាន់ស្រុក និងនិគម ក៏បានចូលទៅកាន់ ក្រុងពារាណាសី ។ យើងទាំងពីរនាក់ ជាអ្នកមានបញ្ញា នៅជិត ក្រុងពារាណសីនោះ មិននៅច្រឡូកច្រឡំក្នុងពួកត្រកូលទេ នៅក្នុង ឧទ្យានស្តេច ជាទីមិនមានសំឡេង មិនមានវឹកវរ ។ ព្រះរាជាទ្រង់ ស្តេចទៅទតឱទ្យាន បានឃើញព្រាហ្មណី ទ្រង់ចូលទៅសួរតថាគត ថា ស្រីនេះជាភរិយារបស់លោក ឬជាភរិយារបស់អ្នកណា ។ កាលព្រះរាជាត្រាស់សួរយាងនេះហើយ តថាគតបានទូលព្រះរាជា ថា ស្រីនេះមិនមែនជាភរិយារបស់អាត្មាភាពទេ គ្រាន់តែជាស្រី មានធម៌ត្រូវគ្នា មានសាសនាត្រូវគ្នាបុណ្ណោះ ។ ព្រះរាជាមាន ព្រះហបឫទ័យប្រតិព័ទ្ធ ចំពោះបរិព្វាជិកានោះ ក៏ប្រើរាជបុរសឲ្យចាប់ សង្កត់សង្កិនដោយកម្លាំង យកចូលទៅខាងក្នុងព្រះរាជវាំង ។ កាល ភរិយា មានជាតិជាមួយគ្នា មានសាសនាត្រូវគ្នារបស់តថាគត ដែលរាជបុរស ទាញអូសនាំទៅនោះ សេចក្តីក្រោធក៏កើតឡើង ដល់តថាគត ។ កាលសេចក្តីក្រោធកើតឡើង តថាគតពិចារណា នូវសីល វត្ត ផ្ទញ់ផ្ទាល់នូវសេចក្តីក្រោធក្នុងទីនោះ មិនឲ្យចម្រើន ឡើងបាន បើប្រសិនជាអ្នកណាមួយ ចាក់ព្រាហ្មណីនោះ ដោយ លំពែងដ៏មុត តថាគតក៏មិនទម្លាយសីល ព្រោះហេតុនៃ ពោធិញ្ញាណ ព្រាហ្មណីនោះ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំង តថាគតក៏មិនមែនជាមិនមានឡើយ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រ