មហិសរាជចរិយាទី ៥

ក្បាលទី 63 · ទំព័រ 308

មានចរិយាដទៃទៀត កាលតថាគតកើតជាក្របីព្រៃ ត្រាច់ ទៅក្នុងព្រៃធំ មានកាយចម្រើន មានកម្លាំងច្រើន មានសរីរៈ ធំធាត់ បើគេឃើញហើយ គួរតែខ្លាច ។ ទីនៅនៃក្របីទាំងឡាយ មានក្នុងទីនោះ គឺញកភ្នំ ផ្លូវជិតភ្នំ ដែលបុគ្គលទៅបានដោយកម្រ គល់ឈើ និងបឹង សត្វនីមួយៗ កាលត្រាច់ទៅក្នុងទីនោះៗ តែង បានឃើញទីដ៏ល្អក្នុងព្រៃធំ ឯតថាគតក៏ចូលទៅកាន់ទីនោះ ឈរ ផង ដេកផង ។ គ្រានោះ មានស្វាមួយ ក្នុងព្រៃធំនោះ ជាសត្វ លាមក ថោកទាប ឡេះឡោះ មកកាន់ទីនោះ នោម ជុះដាក់ តថាគតត្រង់ក ថ្ងាស និងចិញ្ចើម ពានរនោះប្រទូស្តនឹងតថាគត អស់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បួនថ្ងៃ តថាគតត្រូវពានរនោះបេតោ បៀនសព្វៗ កាល ទេវតាឃើញតថាគត ដែលត្រូវស្វានោះ បៀតបៀនហើយ ក៏ពោលពាក្យនេះនឹងតថាគតថា ( ម្នាលក្របី ) អ្នកចូរញ៉ាំងស្វាលាមក អាក្រក់នេះ ឲ្យវិនាសដោយស្នែង និង ក្រចកទៅ ។ កាលទេវតាពោលយ៉ាងនេះហើយ តថាគតបាន និយាយតបទៅនឹងទេវតានោះវិញថា ( ម្នាលទេវតា ) បើទុកជា អ្នកប្រឡាក់ខ្ញុំដោយសាកសព លាមកថោកទាបដូចម្តេចក៏ដោយ ក៏ខ្ញុំមិនធ្វើតាមពាក្យអ្នកឡើយ ។ ព្រោះថា បើខ្ញុំខឹងនឹងស្វានេះ ខ្ញុំជាបុគ្គលថោកទាបជាងស្វានោះទៅទៀត សីលរបស់ខ្ញុំនឹងបែក ធ្លាយផង វិញ្ញូជនទាំងឡាយនឹងតិះដៀលដល់ខ្ញុំផង ។ ការស្លាប់ ដោយសេចក្តីបរិសុទ្ធ ប្រសើរជាងការរស់នៅ ដែលពួកអ្នកប្រាជ តិះដៀល បើយ៉ាងនេះ ឲ្យខ្ញុំធ្វើនូវការបៀតបៀនអ្នកដទៃ ព្រោះ ហេតុតែជីវិត ( របស់ខ្លួន ) ដូចម្តេចកើត ។ បុគ្គលប្រកបដោយ ប្រាជ្ញា កាលអត់ទ្រាំចំពោះសេចក្តីមើលងាយ ( របស់ពួកជន ដទៃ ) ក្នុងហេតុយ៉ាងមុទុ មជ្ឈិម និងឧក្រិដ្ឋ រមែងបានសម្រេច ដូចសេចក្តីប្រាថ្នាក្នុងចិត្តយ៉ាងនេះឯង ។