មាតង្គចរិយាទី ៧

ក្បាលទី 63 · ទំព័រ 334

មានចរិយាដទៃទៀត កាលតថាគតកើតជាជដិលតាបស ឈ្មោះមាតង្គៈ មានតបៈខ្ពង់ខ្ពស់ មានសីលបរិសុទ្ធ មានចិត្ត តម្កល់មាំល្អ ។ ជនពីរនាក់ គឺតថាគត និងព្រាហ្មណ៍នៅជិតឆ្នេរ ទន្លេគង្គា តថាគតនៅខាងលើខ្សែទឹក ឯព្រាហ្មណ៍នៅខាងក្រោម ខ្សែទឹក ។ ព្រាហ្មណ៍កាលដើរទៅតាមឆ្នេរទន្លេ បានឃើញអាស្រម តថាគតនៅខាងលើខ្សែទឹក ក៏ប្រទេច ផ្តាសាតថាគត ក្នុងទីនោះ ហើយដាក់សម្បថថា ( ចូរឲ្យក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃទី ៧ ) ។ បើតថាគតខឹងនឹងព្រាហ្មណ៍ មានតែតថាគតមិនរក្សាសីល តថាគតនឹងក្រឡេកមើលព្រាហ្មណ៍នោះ ហើយធ្វើឲ្យឆេះទៅជាផេះ ក៏បាន ។ កាលនោះ ព្រាហ្មណ៍នោះ មានចិត្តប្រទូស្តខឹង ដាក់ សម្បថដល់តថាគតដោយឧបាយណា សម្បថនោះ បែរជាធ្លាក់ លើក្បាលព្រាហ្មណ៍នោះវិញ តថាគតដោះព្រាហ្មណ៍នោះ ឲ្យរួច ចាកសម្បថ ដោយឧបាយនោះ ។ តថាគតរក្សាសីលរបស់ តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលហ្មត់ចត់ ព្រោះហេតុនៃពោធិញ្ញាណ ។ មាតង្គចរិយាទី ៧ ចប់