អដ្ឋកថាធម្មទេវបុត្តចរិយា
ធម្មទេវបុត្តចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មទេវបុត្តចរិយាទី ៨ ដូចតទៅនេះ បទថា មហាបក្ខោ បានដល់ មានបរិវារច្រើន ។ បទថា មហិទ្ធិកោ បាន ដល់ ប្រកបដោយទេវបឫទ្ធិច្រើន ។ បទថា ធម្មោ នាម មហាយក្ខោ បាន ដល់ ទេវបុត្រដែលមានអានុភាពច្រើន ឈ្មោះធម្មៈ ។ បទថា សព្វលោកានុកម្បកោ សេចក្តីថា ជាអ្នកមានសេចក្តីអនុគ្រោះលោកទាំងពួង ដោយ មហាករុណា ដោយមិនធ្វើការបែងចែក ។ ពិតហើយ ក្នុងកាលនោះ ព្រះមហាសត្វកើតជាទេវបុត្រ ឈ្មោះ ធម្មទេវបុត្ត ក្នុងកាមាវចរទេវលោក ។ ធម្មទេវបុត្ត តាក់តែងដោយគ្រឿង ប្រដាប់ជាទិព្វ ឡើងទិព្វរថ ចោមរោមដោយពួកទេពអប្សរ កាលមនុស្ស ទាំងឡាយ បរិភោគអាហារក្នុងពេលល្ងាចហើយ អង្គុយសន្ទនាគ្នាជាសុខ ត្រង់ទ្វារផ្ទះរៀងៗ ខ្លួន ក្នុងថ្ងៃឧបោសថ ១៥ កើត ប្រតិស្ឋាននៅលើអាកាស ក្នុងស្រុក និគម និងរាជធានី ដឹកនាំមនុស្សទាំងឡាយ ឲ្យតាំងនៅក្នុង កុសលកម្មបថ ១០ ថា អ្នកទាំងឡាយ ចូរវៀរចាកអកុសលកម្មបថ ១០ មានបាណាតិបាតជាដើម ហើយបំពេញសុចរិតធម៌ ៣ យ៉ាង បម្រើមាតាបិតា សមណៈ ព្រាហ្មណ៍ ឱនលំទោនចំពោះត្រកូលរាមច្បង អ្នកទាំងឡាយ នឹងបានទៅកាន់ស្ថានសួគ៌ដោយយសធំក្រៃលែង ដូច្នេះ ធ្វើប្រទក្សិណ ជម្ពូទ្វីប ដូចព្រះមានព្រះភាគត្រាស់ថា កាលនោះ តថាគតញ៉ាំងមហាជន ឲ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគមជាមួយនឹងមិត្ត ជាមួយនឹង ជនជាបរិវារ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សមិត្តោ បានដល់ មានសម្លាញ់ដែលតាំង នៅក្នុងធម៌ ជាអ្នកពោលធម៌ ។ សម័យនោះ មានទេវបុត្រមួយអង្គ ឈ្មោះ អធម្មទេវបុត្ត កើតក្នុងលោកជាន់កាមាវចរ អធម្មទេវបុត្តនោះ ដឹកនាំសត្វ ទាំងឡាយឲ្យតាំងនៅក្នុងអកុសលកម្មបថ ១០ ដោយន័យជាដើមថា អ