ជយទិសចរិយាទី ៩
មានស្តេចមួយអង្គ ព្រះនាមជយទិស ប្រកបដោយ សីលគុណ ក្នុងក្រុងដ៏ឧត្តមឈ្មោះកប្បិលា ជាក្រុងដ៏ប្រសើរក្នុង ដែនបញ្ចាល ។ តថាគតកើតជាព្រះរាជបុត្ររបស់ស្តេចនោះ ឈ្មោះ អលីនសត្តកុមារ ជាអ្នកល្បីល្បាញក្នុងធម៌ មានសីលដ៏ល្អ ប្រកបដោយ មហាបុរិសគុណ ជាអ្នករក្សានូវជនជាបរិវារសព្វកាល ។ បិតារបស់តថាគត បានទៅប្រពាសម្រឹគ ( ក្នុងព្រៃ ) ជ្រុលចូលទៅ កាន់សម្នាក់យក្ខ ឈ្មោះបោរិសាទ យក្ខនោះចាប់ស្តេចជយទិស ជាបិតានៃតថាគត ( ហើយនិយាយថា ) អ្នកត្រូវជាអាហាររបស់ យើងហើយ អ្នកកុំកម្រើកឡើយ ។ បិតារបស់តថាគតនោះ លុះ ឮពាក្យរបស់យក្ខិនីបុត្រនោះ ហើយក៏ភ័យ តក់ស្លុត ញ័ររន្ធត់ រឹង ភ្លៅទាំងពីរ បិតានៃតថាគតនោះ ឈរនៅស្ងៀម មិនអាចនឹងរត់ ចេញទៅបាន ព្រោះឃើញស្តេចបោរិសាទ ។ ព្រះរាជាទ្រង់អង្វរថា សូមអ្នកយកសាច់ម្រឹគនេះចុះ សូមលែងខ្ញុំ ខ្ញុំនឹងឲ្យទ្រព្យដល់ ព្រាហ្មណ៍ រួចហើយ នឹងត្រឡប់មកវិញ ។ បិតាហៅតថាគតមក ប្រាប់ថា ម្នាលកូន អ្នកចូរគ្រប់គ្រងរាជ្យ ចូរកុំប្រមាទបុរីនេះឡើយ ដែលអញបានត្រឡប់មកវិញនេះ ព្រោះតែអញបានប្តេជាជាមួយនឹង យក្ខបោរិសាទ ។ តថាគតថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយនិម្មិតខ្លួនកាន់ធ្នូ និងព្រះខ័ន ចេញអំពីនគរ ដើរចូលទៅរក បោរិសាទយក្ខ ។ ( តថាគតគិតថា យក្ខនោះ បើឃើញតថាគត ) មានគ្រឿងស្រស្តាវុធនៅក្នុងដៃ ក៏នឹងតក់ស្លុត កាលបើតថាគត ធ្វើយក្ខនោះឲ្យតក់ស្លុត សីលរបស់តថាគត នឹងបែកធ្លាយ ដោយ ការញ៉ាំងសេចក្តីតក់ស្លុត ឲ្យកើតដល់យក្ខនោះ ។ ( លុះគិតឃើញ យ៉ាងនេះ ) តថាគតមិនពោលពាក្យជាទីស្អប់ ទៅរកយក្ខនោះទេ ព្រោះការខ្លាចដាច់សីលនៃតថាគត តថាគតមានមេត្តាចិត្ត ពោល តែពាក្យមានប្រយោជន៍ ហើយបានពោលនូវពាក្យនេះថា ចូរ