សង្ខបាលចរិយាទី ១០
មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចនាគ ឈ្មោះសង្ខបាល មានឫទ្ធិច្រើន មានចង្កូមជាអាវុធ មានពិសដ៏ ពន្លឹក មានអណ្តាតពីរ ជាសត្វគ្របសង្កត់ឧរគជាតិ ។ តថាគត អធិដ្ឋានអង្គទាំង ៤ ជិតផ្លូវធំ ៤ ជាកន្លែងទៅមកនៃជនផ្សេងៗ ហើយសម្រេចនូវការនៅ ក្នុងទីនោះ ។ បុគ្គលណាមានកិច្ចគួរធ្វើ ដោយអវ័យវៈនេះ គឺសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកអវ័យវៈដែលអញ ឲ្យហើយចុះ ។ កូនព្រាន ព្រៃទាំងឡាយ ជាមនុស្សរឹងត្អឹងអាក្រក់ ឥតមានសេចក្តីអាណិត អាសូរ មានដំបង ៤ ជ្រុងក្នុងដៃ បានឃើញតថាគតហើយ ដើរ ចូលទៅមកក្នុងទីនោះ កូនព្រានព្រៃទាំងឡាយ បានចោះតថាគតត្រ ង់ច្រមុះ កន្ទុយ ខ្នងនិង-ក ហើយលើកតថាគតដាក់ក្នុងសង្រែក រែកយកទៅ ។ តថាគតបើប្រាថ្នានឹងធ្វើនូវមហាប្រឹថពី ដែលមាន សមុទ្រជាទីបំផុត ព្រមទាំងឈើព្រៃ ព្រមទាំងភ្នំឲ្យឆេះខ្ទេចទៅជា ផេះ ដោយខ្យល់តាមច្រមុះ ក្នុងទីនោះក៏បាន ។ ( បុន្តែ ) តថាគត មិនខឹងនឹងកូនព្រានព្រៃទាំងឡាយ ដែលចោះដោយដែកស្រួច នឹងចាក់ដោយលំពែងទាំងឡាយឡើយ នេះជាសីលបារមីរបស់ តថាគត ។ សង្ខបាលចរិយាទី ១០ ចប់ ឧទ្ទាននៃចរិយានោះ សីលវនាគចរិយា ១ ភូរិទត្តចរិយា ១ ចម្បេយ្យចរិយា ១ ចូឡពោធិចរិយា ១ មហិសរាជចរិយា ១ រុរុមិគចរិយា ១ មាតង្គចរិយា ១ ធម្មទេវបុត្តចរិយា ១ ជយទិសចរិយា ១ សង្ខបាលចរិយា ១ ។ ចរិយាទាំងអស់នោះ តថាគតសម្តែង ហើយថា មានសីលជាកម្លាំង ជាបរិក្ខារ តថាគតបានគ្រប់គ្រង ជីវិតរក្សាសីល ។