សោមនស្សចរិយាទី ២

ក្បាលទី 63 · ទំព័រ 405

មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជបុត្រ ( នៃស្តេចកុរុរាជ ) ក្នុងឥន្ទបត្ថបុរីដ៏ឧត្តម មានឈ្មោះប្រាកដថា សោមនស្សកុមារ ជារាជបុត្រដែលជនទាំងឡាយ មានមាតាបិតា ជាដើម ស្រឡាញ់ពេញចិត្តក្រៃលែង ជាអ្នកមានសីល ប្រកបដោយ គុណ មានសម្តីពីរោះ គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ មានហិរិ ទាំងមានសេចក្តីឈ្លាសវៃ ក្នុងសង្គហធម៌ ( ៤ យ៉ាង ) ។ មានតាបសកុហកម្នាក់ ជាអ្នកស្និទ្ធស្នាលនៃស្តេចកុរុនោះ ដាំសួនច្បារ និងគុម្ពផ្កាចិញ្ចឹមជីវិត ។ តថាគតឃើញកុហកតាបសនោះ ដូចគំនរអង្កាមមិនមានគ្រាប់អង្ករ ដូចឈើមានប្រហោងក្នុង ឬដូច ដើមចេកមិនមានខ្លឹម ក៏ត្រិះរិះថា សប្បុរិសធម៌ មានឈានជាដើម នៃតាបសនេះ មិនមានទេ តាបសនេះ ជាបុគ្គលប្រាសចាកភាពជា សមណៈ លះបង់សុក្កធម៌ គឺហិរិ និងឱត្តប្បៈ ព្រោះហេតុតែ ការចិញ្ចឹមជីវិត ។ ក្នុងបច្ចន្តប្រទេស មានពួកចោរនៅក្នុងព្រៃធំ បះបោរ បិតារបស់តថាគត ទៅបង្រ្កាបបច្ចន្តប្រទេសនោះ បានផ្តាំ ( តថាគតថា ) ម្នាលកូន ចូរបាកុំធ្វេសប្រហែស ចំពោះជដិល ដែលមានតបៈដ៏ខ្ពង់ខ្ពស់ ចូរបាញ៉ាំងជដិលនេះ ឲ្យប្រព្រឹត្តទៅ តាមសេចក្តីប្រាថ្នាចុះ ព្រោះតាបសនោះ ជាអ្នកឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាង ។ តថាគតទៅកាន់ទីបម្រើតាបសនោះ បានពោលនូវ ពាក្យនេះថា ម្នាលគហបតី អ្នកសុខសប្បាយទេឬ ពួកអ្នកជំនួញ នាំ ( មាស និងប្រាក់ ) មកឲ្យអ្នកដែរឬ ។ ព្រោះពាក្យដែល តថាគតពោលថា គហបតីកុហកតាបសនោះ អាស្រ័យនូវមានះ ក៏ខឹង ( និយាយថា ) ក្នុងថ្ងៃនេះ អាត្មាភាពនឹងឲ្យស្តេចសម្លាប់ទ្រង់ ឬឲ្យបំបរបង់ទ្រង់ចាកដែន ។ លុះព្រះរាជាបង្រ្កាបបច្ចន្តប្រទេស រួចហើយ ( ត្រឡប់មកនគរវិញ ស្តេចចូលទៅកាន់ឧទ្យាន ) ទ្រង់ ត្រាស់សួរកុហកតាបសថា