សោណនន្ទបណ្ឌិតចរិយាទី ៥

ក្បាលទី 63 · ទំព័រ 457

មានចរិយាដទៃទៀត កាលតថាគតកើតក្នុងត្រកូល ព្រាហ្មណមហាសាល ដ៏ប្រសើរថ្លៃថ្លា ក្នុងនគរព្រហ្មវទ្ធនៈ ។ កាលនោះឯង តថាគតបានឃើញសត្វលោក ដែលដល់នូវអន្ធភាព ត្រូវងងឹត គឺអវិជ្ជាគ្របសង្កត់ ចិត្តរបស់តថាគត ក៏ខ្មូររួញចាកភព ដូចជាហត្ថាជានេយ្យ ដែលគេចាក់នឹងជន្លួញដោយកម្លាំង ។ កាល នោះ តថាគតឃើញបាបផ្សេងៗ ក៏គិតយ៉ាងនេះថា កាលណាហ្ន៎ អញនឹងបានចេញចាកផ្ទះ ចូលទៅកាន់ព្រៃ ។ គ្រានោះ ពួកញាតិ អញ្ជើញតថាគតដោយភោគៈ គឺកាមទាំងឡាយ តថាគតប្រាប់នូវ ឆន្ទៈ ( របស់ខ្លួន ) ដល់ពួកញាតិទាំងនោះថា សូមអ្នកទាំងឡាយ កុំអញ្ជើញខ្ញុំដោយកាមទាំងនោះឡើយ ។ ប្អូនប្រុសណា របស់ តថាគត ឈ្មោះនន្ទបណ្ឌិត ប្អូនប្រុសនោះ ក៏សិក្សាតាមតថាគត ពេញចិត្តនឹងបព្វជ្ជា ។ កាលនោះ តថាគតឈ្មោះសោណៈ ប្អូននៃ តថាគតឈ្មោះនន្ទៈ និងមាតាបិតានៃតថាគតទាំងពីរ លះបង់ភោគៈ ទាំងឡាយ ហើយចូលទៅកាន់ព្រៃធំ ក្នុងកាលនោះ ។ សោណនន្ទបណ្ឌិតចរិយាទី ៥ ចប់