មូគផក្ខចរិយាទី ៦
មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជឱរស នៃព្រះបាទកាសិករាជ ជនទាំងឡាយ មានមាតាបិតាជាដើម តែង ហៅតថាគត ថាមូគផក្ខៈផង ថាតេមិយៈផង ។ កាលនោះ ពួកស្រី ស្នំ ( របស់ព្រះបាទកាសិករាជ ) ចំនួន ១៦០០០ មិនមាន កូនប្រុស អស់កាលកន្លងទៅនៃថ្ងៃ និងយប់ជាច្រើន គឺអស់ច្រើន ឆ្នាំ កើតបានតែរាជបុត្រមួយ គឺតថាគត ។ ដោយបិតារបស់ តថាគត បានដោយកម្រនូវតថាគត ជាកូនជាទីស្រឡាញ់ ជាកូន មានជាតិខ្ពស់ ទ្រទ្រង់សេចក្តីរុងរឿង ព្រះរាជាក៏យកនូវស្វេតច្ឆត្របាំ ងតថាគត ចិញ្ចឹមឲ្យផ្ទំលើសិរីសយនា ។ កាលនោះ តថាគត ដេកលក់លើវរសយនា ហើយភ្ញាក់ឡើង បានឃើញស្វេតច្ឆត្រ គិតថា អញទៅនរក ព្រោះតែស្វេតច្ឆត្រណា ។ សេចក្តីភ័យ តក់ស្លុតកើតឡើងដល់តថាគត ជាមួយនឹងការឃើញនូវស្វេតច្ឆត្រ នោះ ពេលនោះ តថាគតពិចារណាមើលថា ក្នុងកាលណាហ្ន៎ អញនឹងដោះខ្លួនឲ្យរួចពីស្វេតច្ឆត្រនេះ ។ ទេវតាជាសាលោហិតក ្នុងកាលមុន ជាអ្នកប្រាថ្នាប្រយោជន៍ដល់តថាគត ទេវតានោះ ឃើញតថាគតបានទុក្ខ ក៏ឲ្យតថាគតប្រកបក្នុងហេតុ ៣ ប្រការ ដូច្នេះថា ចូរអ្នកកុំសម្តែងនូវភាពរបស់ខ្លួនជាបណ្ឌិត ១ ចូរឲ្យសព្វ សត្វទាំងឡាយដឹងថាជាពាលវិញ ១ ឲ្យពួកជនទាំងពួង មើល ងាយអ្នកវិញ ១ ប្រយោជន៍នឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ ។ កាលទេវតានោះ ពោលយ៉ាងនេះហើយ តថាគតពោលនូវពាក្យ នេះថា ម្នាលទេវតា អ្នកពោលនូវពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាម ពាក្យនៃអ្នកនោះ ម្នាលទេវតាជាម៉ែ អ្នកឈ្មោះថាប្រាថ្នានូវសេចក្តី ចម្រើន ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ ។