អដ្ឋកថាមូគផក្ខចរិយា

ក្បាលទី 63 · ទំព័រ 473

មូគផក្ខចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងមូគផក្ខចរិយាទី ៦ ដូចតទៅនេះ បទថា កាសិរាជស្ស អត្រជោ សេចក្តីថា ក្នុងកាលតថាគតជាឱរសរបស់ព្រះបាទ កាសី ។ ក្នុងកាលនោះ តថាគតឈ្មោះ មូគផក្ខៈ តែជនទាំងឡាយហៅថា តថាគតថា តេមិយៈ ។ គួរភ្ជាប់សេចក្តីថា តថាគត ឈ្មោះថា តេមិយៈ តែជនទាំងឡាយ តាំងអំពីព្រះរាជមាតាព្រះរាជបិតាជាដើម ហៅតថាគតថា មូគផក្ខៈ ព្រោះអធិដ្ឋានជាមនុស្ស-គ និងជាមនុស្សខ្វិន ម្យ៉ាងទៀត ក្នុងថ្ងៃ ដែលព្រះមហាសត្វកើត ភ្លៀងបានធ្លាក់ក្នុងដែនកាសីទាំងមូល ម្យ៉ាងទៀត ព្រោះមហាសត្វនោះ ញ៉ាំងហទយៈរបស់ព្រះរាជា និងរបស់អមាត្យជាដើមឲ្យ សើម ដែលកើតដោយបីតិ និងសេចក្តីស្នេហាដ៏ក្រៃលែង ហេតុនោះ ទើប បានព្រះនាមថា តេមិយកុមារ ។ បទថា សោឡសិត្ថិសហស្សានំ បានដល់ ស្រីស្នំរបស់ព្រះបាទកាសី ១ ម៉ឺន ៦ ពាន់ ។ បទថា ន វិជ្ជតិ បុមោ សេចក្តីថា មិនមានព្រះរាជឱរស មិនមែនតែមិនមានព្រះរាជឱរសតែម្យ៉ាងបុណ្ណោះទេ សូម្បីព្រះរាជធីតារបស់ ព្រះអង្គ ក៏មិនមាន ។ បទថា អហោរត្តានំ អច្ចយេន និព្វត្តោ អហមេកកោ ព្រះសាស្តាទ្រង់ត្រាស់ថា ដោយថ្ងៃ និងយប់កន្លងទៅ មិនមែនតិច ព្រោះកន្លងទៅច្រើនឆ្នាំ តថាគតតែម្នាក់ប៉ុណ្ណោះ ដែលសក្កទេវរាជប្រទាន ឲ្យដល់ព្រះរាជាអង្គនោះ ដែលមិនមានព្រះរាជឱរស តថាគតត្រាច់ស្វែងរក ពោធិញ្ញាណក្នុងកាលនោះ បានកើតជាឱរសរបស់ព្រះរាជា ។ ក្នុងចរិយានោះ មានរឿងជាលំដាប់ដូចតទៅ ក្នុងអតីតកាល សម័យ ព្រះបាទកាសីគ្រងរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានស្នំ ១ ម៉ឺន ៦ ពាន់ នាក់ ក្នុងស្នំទាំងនោះ មិនបានបុត្រ ឬធីតាសូម្បីតែមួយអង្គ ។ អ្នកនគរ កើតការក្តៅក្រហាយថា ព្រះរាជឱរសសូម្បីតែមួយអង្គ ដែលនឹងរក្សា រាជវង្សរបស់ពួ