កបិលរាជចរិយាទី ៧
ក្បាលទី 63 · ទំព័រ 496
កាលដែលតថាគតកើតជាស្តេចស្វា សម្រេចទីលំនៅជិត ឆ្នេរនៃស្ទឹងមួយ កាលនោះ តថាគតត្រូវក្រពើបៀតបៀន ហើយ មិនបាននូវដំណើរចេញទៅ ។ តថាគតស្ថិតនៅលើខ្នងថ្មណា ដែល តាំងនៅក្នុងស្ទឹង ក៏បានលោតអំពីត្រើយអាយ ទៅកាន់ត្រើយនាយ ហើយទំលើខ្នងថ្មនោះ ដែលមានក្រពើនៅ ជាសត្រូវ ឃើញគួរ ខ្លាច ។ ក្រពើនោះ និយាយនឹងតថាគតថា អ្នកចូរមកវិញ តថាគត និយាយតបនឹងក្រពើនោះថា អើ ខ្ញុំនឹងមកវិញ ហើយតថាគត លោតជាន់លើក្បាលក្រពើនោះ ទៅស្ថិតនៅលើត្រើយនាយវិញ ។ តថាគតពោលនូវពាក្យសត្យ មិនពោលពាក្យមុសាវាទដល់ក្រពើ នោះ កុសលធម៌ដទៃស្មើនឹងសច្ចៈរបស់តថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។ កបិលរាជចរិយាទី ៧ ចប់