អដ្ឋកថាកបិលរាជចរិយា

ក្បាលទី 63 · ទំព័រ 497

កបិលរាជចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងកបិរាជចរិយាទី ៧ ដូចតទៅនេះ បទថា យទា អហំ កបិ អាសិ សេចក្តីថា ក្នុងកាលតថាគតកើតក្នុងកំណើតពានរ ចម្រើនធំធាត់ហើយ បានជាស្តេចពានរ ដែលមានកម្លាំងដូចដំរីសារ សម្បូរ ដោយថាមពល មានរាងកាយធំប្រមាណបុនកូនសេះ ។ បទថា នទីកូលេ ទរីសយេ សេចក្តីថា តថាគតនៅត្រង់ញកភ្នំមួយ ក្បែរឆ្នេរស្ទឹងមួយកន្លែង ។ បានឮថា ក្នុងកាលនោះ ព្រះពោធិសត្វមិនបានថែរក្សាហ្វូង ត្រាច់ទៅ តែម្នាក់ឯង ។ ក្នុងកណ្តាលស្ទឹងនោះ មានកោះមួយ សម្បូរដោយផ្លែឈើ មានខ្នុរ និងស្វាយជាដើមច្រើនយ៉ាង ។ ព្រះពោធិសត្វ ព្រោះសម្បូរដោយ កម្លាំង លោតអំពីត្រើយអាយរបស់ស្ទឹងទៅដល់ផ្ទាំងថ្មមួយដុំ ដែលមានត្រង់ កណ្តាលកោះ និងស្ទឹង លោតអំពីផ្ទាំងថ្មនោះ ក៏ទៅដល់កោះនោះ ។ ស្តេច ពានរទំពាស៊ីផ្លែឈើច្រើនយ៉ាងក្នុងកោះនោះ ពេលល្ងាច ក៏ត្រឡប់ដោយវិធី នោះឯង មកដល់លំនៅរបស់ខ្លួន ស្អែកឡើង ក៏ធ្វើយ៉ាងនោះទៀត សម្រេច ការរស់នៅដោយទំនងនេះ ។ ក្នុងកាលនោះ មានក្រពើ ១ មួយអន្លើដោយក្រពើញី អាស្រ័យនៅក្បែរ ស្ទឹងនោះ ក្រពើមេរបស់ក្រពើនោះឃើញព្រះពោធិសត្វទៅមកៗ កើត នូវការចាញ់ផ្ទៃ ចង់បរិភោគបេះដូងព្រះពោធិសត្វ ទើបប្រាប់ក្រពើជាប្តីថា ខ្ញុំចាញ់គភ៌ចង់ស៊ីសាច់បេះដូងស្វានោះ ។ ក្រពើពោលថា បាន ហើយក៏ទៅ ដោយបំណងថា ថ្ងៃនេះ នឹងចាប់ស្តេចស្វានោះ ដែលត្រឡប់អំពីកោះក្នុង ពេលល្ងាច ទើបដេកលើផ្ទាំងថ្ម ។ ព្រះពោធិសត្វស្វែងរកអាហារពេញមួយ ថ្ងៃ ក្នុងពេលល្ងាច បានឈរលើកោះនោះឯង សម្លឹងមើលផ្ទាំងថ្ម គិតថា ថ្មនេះ ឥឡូវនេះ ខ្ពស់ជាងមុន នឹងមានហេតុអ្វីហ្ន៎ ព្រោះព្រះពោធិសត្វ សង្កេតប្រមាណរបស់ទឹក និងប្រមាណរបស់ផ្ទាំងថ្ម បានយ៉ាងល្អ ដោយ ហេតុនោះ