សច្ចសវ្ញយបណ្ឌិតចរិយាទី ៨

ក្បាលទី 63 · ទំព័រ 503

មានចរិយាដទៃទៀត កាល ដែលតថាគតជាតាបស ឈ្មោះសច្ចៈ តថាគត បានរក្សាសត្វលោកដោយសច្ចៈ ធ្វើមហាជន ឲ្យព្រមព្រៀងគ្នា ។ សច្ចសវ្ញយបណ្ឌិតចរិយាទី ៨ ចប់ សច្ចសវ្ញយបណ្ឌិតចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងសច្ចសវ្ញយបណ្ឌិតចរិយាទី៨ ដូចតទៅ នេះ បទថា តាបសោ សច្ចសវ្ញយោ សេចក្តីថា ក្នុងកាលតថាគតជាតាបស ឈ្មោះសច្ចៈ ដែលគេហៅដោយ សច្ច សព្ទ ។ បទថា សច្ចេន លោកំ បលេសឹ សេចក្តីថា តថាគតរក្សាសត្វលោក គឺពួកសត្វក្នុងទីនោះៗ ក្នុង ជម្ពូទ្វីប ចាកបាប និងចាកសេចក្តីវិនាសច្រើនយ៉ាង ដោយការមិននិយាយ កុហករបស់ខ្លួន ។ បទថា សមគ្គំ ជនមកាសហំ សេចក្តីថា តថាគតបាន ធ្វើឲ្យមហាជនដែលឈ្លោះគ្នា ប្រកែកគ្នា វិវាទគ្នាក្នុងទីនោះៗ ឲ្យសាមគ្គីគ្នាមិ នវិវាទគ្នា ត្រេកអររកគ្នា ដោយសម្តែងដល់ទោសក្នុងការឈ្លោះគ្នា ពោល ដល់អានិសង្សក្នុងសាមគ្គី ។ បានឮថា ក្នុងកាលនោះ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងក្រុងពារាណាសី ញាតិទាំងឡាយដាក់ឈ្មោះថា សច្ចៈ ។ ព្រះពោធិសត្វកាលចម្រើនវ័យ បានទៅកាន់នគរតក្កសិលា រៀនសិប្បៈក្នុង សម្នាក់របស់អាចារ្យទិសាបាមោក្ខ មិនយូរបុន្មានក៏សម្រេចសិប្បៈសព្វយ៉ាង អាចារ្យអនុញ្ញាតក៏ត្រឡប់ទៅកាន់ក្រុងពារាណសី ថ្វាយបង្គំមាតាបិតា មាតាបិតា សរសើរ ត្រេកអរ ដើម្បីរក្សាទឹកចិត្តរបស់មាតាបិតា ក៏នៅជាមួយមាតាបិតា អស់ ២-៣ ថ្ងៃ ។ លំដាប់នោះ មាតាបិតាបំណងនឹងរកភរិយា ដែល សមគួរឲ្យ ទើបប្រគល់សម្បត្តិទាំងអស់ឲ្យ ហើយដឹកនាំព្រះពោធិសត្វនោះ ឲ្យនៅគ្រប់គ្រងផ្ទះ ។