វដ្តកបោតកចរិយាទី ៩
ចរិយាដទៃទៀត កាលដែលតថាគតកើតជាកូនសត្វក្រួច ក្នុងអរញ្ញប្រទេសមួយ ទៀបដែនមគធៈ ជាសត្វតូចដូចជាដុំសាច់ មិនទាន់ដុះស្លាប នៅក្នុងសម្បុក ។ កាលនោះ មាតា ( របស់ តថាគត ) នាំយក ( ចំណី ) ដោយចំពុះមកចិញ្ចឹមតថាគត តថាគតរស់នៅ ដោយសារសម្ផស្សរបស់មាតានោះ តថាគតមិន ទាន់មានកម្លាំងកាយនៅឡើយ ។ ភ្លើងព្រៃឆេះព្រៃ ក្នុងគិម្ហសម័យ រាល់ៗ ឆ្នាំ អណ្តាតភ្លើង ក៏រាលចូលមកជិតលំនៅនៃតថាគត ។ អណ្តាតភ្លើងដ៏ធំ កាលធ្វើសំឡេងថា ធុំ ធុំ យ៉ាងនេះ ភ្លើងនោះ ឆេះរាលចូលមករកតថាគតជាលំដាប់ ។ មាតាបិតាតថាគត ភ័យ តក់ស្លុត ព្រោះក្លាចសន្ទុះភ្លើង ក៏លះបង់ចោលតថាគតក្នុងសម្បុក ហើយដោះខ្លួន ចេញរួចទៅ ។ តថាគតលះបង់នូវជើង និងស្លាប តថាគតមិនមានកម្លាំងកាយ តថាគតជាសត្វមិនមានដំណើរទៅក្នុង ទីនោះ កាលនោះ គិតយ៉ាងនេះថា អញភ័យតក់ស្លុតញាប់ញ័រ ស្ទុះទៅរកមាតាបិតាណា បើមាតាបិតាទាំងនោះ លះបង់អញចេញ ទៅហើយ តើក្នុងថ្ងៃនេះ អញត្រូវធ្វើដូចម្តេច ។ ព្រះសព្វញ្ញូពុទ្ធ ប្រកបដោយសីលគុណ សច្ចៈ សោចេយ្យៈ ( សេចក្តីស្អាត ) និងសេចក្តីអាណិត សឹងមានក្នុងលោក ( បើដូច្នោះ ) អញនឹងធ្វើ នូវសច្ចកិរិយាដ៏ឧត្តម ដោយសច្ចៈនោះ ។ តថាគតពិចារណាកម្លាំង ធម៌ ហើយរពឫកព្រះជិនស្រីក្នុងកាលមុន ធ្វើសច្ចកិរិយា ព្រោះ អាស្រ័យកម្លាំងសច្ចធម៌ ( នោះ ) ថា ស្លាបទាំងឡាយរបស់ខ្ញុំ មាន តែហើរមិនរួច ជើងទាំងឡាយរបស់ខ្ញុំមាន តែដើរមិនបាន មាតាបិតា ( របស់ខ្ញុំចេញ ) បាត់ទៅហើយ ម្នាលភ្លើងព្រៃ អ្នកចូរ ចៀសចេញទៅ ។ ព្រោះសច្ចកិរិយា ដែលតថាគតបានធ្វើហើយ ភ្លើងដែលឆេះសន្ធោសន្ធៅ ក៏ចៀសចម្ងាយ ១៦ ករីស ( ហើយ រលត់ក្នុងទីនោះ ) ដូចជាគប់ភ្លើង ដែលបុគ្គលជ្រលក់ទៅក្នុងទឹក កុសលធម៌ដទ