អដ្ឋកថាវដ្តកបោតកចរិយា

ក្បាលទី 63 · ទំព័រ 509

វដ្តកបេតកចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងវដ្តកបោតកចរិយាទី៩ ដូចតទៅនេះ ក្នុង បទថា មគធេ វដ្តបេតកោ ជាដើម មានសេចក្តីសង្ខេបដូចតទៅ ក្នុងកាល តថាគតកើតក្នុងកំណើតក្រួច ក្នុងព្រៃមួយកន្លែង នាដែនមគធៈ ទម្លាយ សម្បកសុតចេញមកមិនយូរ មានខ្លួនទន់ នៅជាដុំសាច់ រោមមិនទាន់ដុះ ជា កូនក្រួច នៅក្នុងសម្បុកនោះឯង ។ បទថា មុខតុណ្ឌកេនាហរិត្វា សេចក្តី ថា មាតារបស់តថាគតយកចំពុះរបស់ខ្លួន ពាំចំណីមកចិញ្ចឹមតថាគតសព្វកាល ។ បទថា តស្សា ផស្សេន ជីវាមិ សេចក្តីថា តថាគតមានជីវិតរស់ នៅ គឺញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយសម្ផស្សខ្លួនរបស់មេរបស់តថាគត នោះ ដែលឲ្យកម្តៅដ៏ប្រពៃដល់តថាគតសព្វកាល ដោយការក្រាបដើម្បីឲ្យ កម្តៅ និងដើម្បីឲ្យរឹងបឹុង ។ បទថា នត្ថិ មេ កាយិកំ ពលំ បានដល់ កម្លាំង ដែលអាស្រ័យកាយរបស់តថាគតមិនមាន ព្រោះនៅតូច ។ បទថា សំវច្ឆរេ បានដល់ រៀងរាល់ឆ្នាំ ។ បទថា គិម្ហសមយេ បាន ដល់ ក្នុងរដូវក្តៅ ។ ភ្លើងឆេះព្រៃក្នុងទីនោះ កើតឡើងព្រោះមែកឈើងាប់ សង្កៀតគ្នា ភ្លើងឆេះព្រៃដោយហេតុនោះ ។ បទថា ឧបគច្ឆតិ អម្ហាកំ បាន ដល់ ភ្លើង ឈ្មោះថា បវក ព្រោះជម្រះទីកន្លែងដែលជាលំនៅរបស់ពួកយើង គឺរបស់តថាគត និងមេបាឲ្យស្អាត ដោយធ្វើទីមិនស្អាតដែលជាទីតាំង របស់ខ្លួនឲ្យស្អាត ឈ្មោះថា កណ្ញវត្តនិ ព្រោះធ្វើកំញមឲ្យមកជាផេះ ឆេះត្រង់គុម្ពឈើក្នុងព្រៃចូលមកជិតសព្វកាល ។ បទថា សទ្ទាយន្តោ បានដល់ ធ្វើសំឡេងធុំធុំក្នុងកាលនោះ ព្រោះ ចូលមកជិតយ៉ាងនេះ ។ ពាក្យនេះ សម្តែងដល់សំឡេងខ្លាំងរបស់ ភ្លើងព្រៃ ។ បទថា មហាសិខី ឈ្មោះថា មហាសិខី ព្រោះមានអណ្តាតភ្លើងធំ ដោយ អំណាចនៃកំញម ដូចគ្នានឹងកំពូលភ្នំ ។